តើអ្នកណាខ្លះកើតជំងឺគេងមិនលក់? វេជ្ជ. ងិន រតនរមនា ឯកទេសជំងឺផ្លូវចិត្តនឹងបកស្រាយលម្អិតលើបញ្ហានេះ 

Vachana-Website-Beauty5-Health-V2-1

វិបត្តិដំណេក ដែលប្រជាពលរដ្ឋខ្មែរយើង ហៅថា ជំងឺដេកមិនលក់ដើម្បីឲ្យកាន់តែច្បាស់ វេជ្ជ. ងិន រតនរមនា ឯកទេសជំងឺផ្លូវចិត្ត នៅ AIR Plus Clinic មន្ទីរសំរាកព្យាបាល អ៊ែរ ផ្លឹស នឹងបកស្រាយលម្អិតលើបញ្ហានេះ ៖

តើអ្វីទៅជាវិបត្តិដំណេក ឬជំងឺគេងមិនលក់?

វេជ្ជ. ងិន រតនរមនាបាននិយាយថា ដើម្បីវាយតម្លៃនៃការគេង យើងប្រើនូវគោលការណ៍ ៣ យ៉ាង គឺ

១. កាលវិភាគនៃការគេង

មានន័យថា តើការចូលគេង និងងើបពីគេងរបស់យើងទៀងទាត់ឬអត់? ឧទាហរណ៍បើសិនមិនទៀងទាត់ ថ្ងៃនេះយើងគេងម៉ោងនេះ ថ្ងៃនោះគេងម៉ោងផ្សេង ចឹងធ្វើឲ្យកាលវិភាគនៃការគេងរបស់យើងគឺមិនមានភាពច្បាស់លាស់ទេ ដែលនោះជាបញ្ហាមួយដែលយើងមាន។

២. គុណភាពនៃការគេង

អំពីគុណភាពនៃការគេង តើយើងមានភាបពិបាកក្នុងការចូលគេងឬអត់ ឬក៏នៅពេលដែលយើងគេងលក់ហើយ តើស្កប់ស្កល់ឬក៏អត់? ឬមួយទៀតគេងភ្ញាក់ៗ ហើយពាក់កណ្តាលយប់ភ្ញាក់មកវិញ ត្រូវចំណាយពេលមួយសន្ទុះដើម្បីគេងលក់វិញ នោះហើយជាផលប៉ះពាល់នៃគុណភាពនៃការគេង។

៣. រយៈពេលនៃការគេង

តើការគេងរបស់យើងសមស្របទៅតាមតម្រូវការរបស់យើងឬអត់? គេងបាន៣ម៉ោង ៥ម៉ោង ៧ម៉ោង ឬច្រើនពេករហូតទៅដល់ ១០ម៉ោង ហើយមិនពេញលេញទៅតាមចិត្តរបស់យើងទៀត។ 

ចំណុចទាំងអស់នេះហើយ បើយើងនៅតែគេងហើយអស់កម្លាំង ធ្វើអីមិនកើត មិនអាចរៀនសូត្រ ហើយប៉ះពាល់ទៅដល់គុណភាពនៃជីវិតរបស់យើង បូកបញ្ចូលគ្នាក្នុងរយៈពេលជាច្រើនសប្តាហ៍ នោះអាចឲ្យយើងមានវិបត្តិក្នុងការគេងហើយ ឬជាជំងឺគេងអត់លក់។ ជាចុងក្រោយប្រសិនបើអ្នកទាំងអស់គ្នាមានបញ្ហានៃការគេង សូមមេត្តាណាត់ជួបជាមួយគ្រូពេទ្យ អោយបានទាន់ពេលវេលាដើម្បីអោយទទួលបានការគេងបានល្អប្រសើរ និងធូរស្បើយបាន ។

បញ្ចេញមតិយោបល់

© 2020-2023 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ វចនា មេឌា។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីមែល ឬទូរស័ព្ទលេខ​ (+855) 095 429 933 ។ សូម​អរគុណ!

អត្ថបទ​ទាក់ទង