អ្នកគាំទ្រផ្ទុះការសង្ស័យ សម្រស់តារាស្រី Kim Ji-won មិនមែនជាសម្រស់ធម្មជាតិ

Vachana-Websit4e-News-LUMEN-Ad

ថ្មីៗនេះ តារាសម្តែងស្រី Kim Ji-won កំពុងតែបង្កើតភាពទាក់ទាញជាមួយនឹងរូបរាង និង សម្រស់ដ៏លេចធ្លោរបស់ខ្លួនក្នុងការសម្តែងនៅក្នុងរឿង “Queen of Tears”។

ទន្ទឹមនឹងភាពល្បីល្បាញនៃរឿងនេះ តារាស្រី Kim Ji-won ក៏ទទួលបានការសរសើរយ៉ាងច្រើន មិនថាទាំងទេពកោសល្យ និង ភាពស្រស់ស្អាតនៃមុខមាត់របស់នាង។

ក្រោយពីសម្រស់ និងមុខមាត់របស់តារាស្រីរូបនេះ ទទួលបានការចាប់អារម្មណ៍ខ្លាំង ថ្មីៗ​នេះ អ្នក​និយម​លេង​អ៊ីនធើណែត​បាន​ពិនិត្យ​ឡើងវិញ​នូវ​រូបថត​កុមារភាព​របស់ Kim Ji-won ដើម្បី​ច្រាន​ចោល​ការ​សង្ស័យថា តារាស្រីរូបនេះ មានការរ​វះកាត់​កែសម្ផស្សពីធម្មជាតិ។

ជាការពិតណាស់ តាំងពីនាងនៅក្មេង Kim Ji-won មើលទៅស្អាតរួចទៅហើយ ជាមួយនឹងច្រមុះខ្ពស់ ភ្នែកធំៗ ព្រមទាំងត្របកភ្នែកពីរជាន់ និងចង្ការាងអក្សរ V ផងដែរ។ ទម្រង់​មុខ​ប្លែក​ៗ និង ស្រស់ស្អាតបែបនេះ ​នៅ​តែ​ដូច​គ្នា​លើ​ផ្ទៃ​មុខ​របស់​តារា​ស្រី​រហូត​មក​ដល់​បច្ចុប្បន្ន។

ថ្វី​ត្បិតមាន​វ័យ​ខ្ទង់ ៣០ ឆ្នាំ​ក៏​ដោយ ប៉ុន្តែថ្មីៗ​នេះ Kim Ji-won ​បាន​ធ្វើ​ឱ្យ​អ្នកគាំទ្រគ្រប់រូប ​កោត​សរសើរ​នឹង​សម្រស់​ក្មេង​ជាង​វ័យ​របស់​នាង ដែល​បង្ហាញ​ពី​ភាព​រស់​រវើក​របស់​តារា K-pop ជំនាន់​ទី ៤ និងក្នុងអាជីពសម្តែង។ ជាចុងក្រោយ ការសង្ស័យលើសម្រស់របស់ Kim Ji-won ថាប្រហែលអាចជាការកែសម្ផស្សនោះ គឺមិនមែនជារឿងពិតឡើយ។

យ៉ាងណាមិញ មហាជនក៏បានសរសើរពីតារាស្រីរូបនេះថា សម្រស់របស់នាងស្រស់ស្អាតតាំងពីក្មេងមកម្ល៉េះ និង បានមកពីធម្មជាតិ ព្រោះការវះកាត់ខ្លះមិនអាចទទួលបានភាពស្រស់ស្អាតបែបនេះឡើយ។

ប្រភព​ ៖ Kbizoom

បញ្ចេញមតិយោបល់

© 2020-2023 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ វចនា មេឌា។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីមែល ឬទូរស័ព្ទលេខ​ (+855) 095 429 933 ។ សូម​អរគុណ!

អត្ថបទ​ទាក់ទង