ការ Stress ខ្លាំងពេកបណ្តាលឲ្យកើតមានបញ្ហាសុខភាពទាំង ៥ នេះ

Vachana-Website9-Beauty-Health
ភាពតានតឹងខ្លាំង អាចមានផលប៉ះពាល់សុខភាពរាងកាយ និងផ្លូវចិត្តរបស់អ្នក។ ទាំងនេះគឺជារោគសញ្ញា អាចបណ្តាលមកពីភាពតានតឹងកាន់តែខ្លាំងឡើង មានរោគសញ្ញារាងកាយជាច្រើនដែលអាចត្រូវបានបង្កឡើងដោយភាពតានតឹង ប៉ុន្តែទាំងនេះគឺជារោគសញ្ញាទូទៅបំផុតមួយចំនួនដែលអ្នកអាចជួបប្រទះ ៖
១. អ្នកមានការរមួលក្រពើ
ការស្ត្រេសខ្លាំងបង្កើនការផលិតអរម៉ូន cortisol និងអរម៉ូនស្ត្រេស epinephrine នៅក្នុងប្រព័ន្ធរាងកាយរបស់អ្នក ហើយនៅពេលដែលអ្នកបញ្ចេញអ័រម៉ូនទាំងនេះចេញក្រៅ អាចរញ៉េរញ៉ៃជាមួយប្រព័ន្ធរំលាយអាហាររបស់អ្នកអាចបណ្តាលឱ្យរមួលក្រពើបាន។
២. អ្នកមានការឈឺទ្រូង
នៅពេលអ្នកមានអារម្មណ៍ថប់បារម្ភ ឬស្ត្រេសខ្លាំងដែលអាចបង្កើតអារម្មណ៍តឹងណែនក្នុងទ្រូងរបស់អ្នកនិង ជាធម្មតាការឈឺទ្រូងក៏ត្រូវបានផ្សារភ្ជាប់ទៅនឹងការក្រហាយទ្រូង ដែលអាចកាន់តែអាក្រក់ទៅៗដោយភាពតានតឹង និង គិតច្រើនរបស់អ្នក តែពេលខ្លះវាអាចជាសញ្ញានៃការគាំងបេះដូងផងដែរ។
៣. អ្នក​ជ្រុះ​សក់​ច្រើន​ជាង​ធម្មតា
ប្រាកដ​ណាស់ វា​ជា​រឿង​ធម្មតា​ក្នុង​ការ​ជ្រុះ​សក់​ជា​រៀង​រាល់​ថ្ងៃ ប៉ុន្តែ​ប្រសិន​បើ​អ្នក​សម្គាល់​ឃើញ​ថា​អ្នក​ជ្រុះសក់ច្រើនពេកក្នុងមួយសប្តាហ៍ វា​អាច​បណ្ដាល​មក​ពី​ភាព​ stress ខ្លាំងពេក ។ លើសពីនេះ នៅពេលដែលកម្រិត cortisol នៅក្នុងខ្លួនរបស់អ្នកកើនឡើង ដែលនាំឲ្យអ្នកជ្រុះច្រើនជាងធម្មតា។
៤. ឡើងកន្ទួលនៅលើស្បែករបស់អ្នក
លោក វេជ្ជបណ្ឌិត Goldenberg មានប្រសាសន៍ថា នៅពេលដែលអ្នកស្មុគស្មាញខ្លាំង សំណើមនៅក្នុងស្បែករបស់អ្នកទាំងអស់ត្រូវបានស្ងួត និង ប្រែប្រួលដែលមានស្ថានភាព​រលាក​ដូចជា ​រលាក រមាស់ និង កើតជំងឺ​ ​របកក្រហមតូចៗ ឡើងកន្ទួលនៅលើស្បែករបស់អ្នក។
៥. អ្នកមានអារម្មណ៍ថាអស់កម្លាំងគ្រប់ពេល
ការ​ស្ត្រេស​ជាប្រចាំ​អាច​ធ្វើ​ឲ្យ​រាងកាយ​របស់អ្នក​ធ្លាក់ចុះ ហើយ​ធ្វើ​ឱ្យ​អ្នក​មាន​អារម្មណ៍​នឿយហត់​គ្រប់ពេលព្រោះ​អ្នក​តែងតែ​ស្ថិតក្នុង​ស្ថានភាព​លោត​ឡើង​នៃ​សារធាតុ cortisol ដែលបណ្តាលមកពីភាពតានតឹងជាបន្តបន្ទាប់ដោយសារតែសម្ពាធការងារ និងជីវិតរបស់អ្នក
កុំបណ្តោយឲ្យភាពតានតឹងមកបំផ្លាញរាងកាយ និង សុខភាពរបស់អ្នកពីមួយថ្ងៃទៅមួយថ្ងៃ ប៉ុន្តែត្រូវរៀនមើលពីភាពវិជ្ជមាន និង គិតពីរឿងអ្វីៗដែលជួយលើកទឹកចិត្តអ្នក នោះទើបធ្វើឲ្យផ្លូវចិត្តអ្នកល្អ និង រាងកាយអ្នកមិនសូវទ្រុឌទ្រោម។
ប្រភព ៖ self.com
បញ្ចេញមតិយោបល់

© 2020-2023 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ វចនា មេឌា។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីមែល ឬទូរស័ព្ទលេខ​ (+855) 095 429 933 ។ សូម​អរគុណ!

អត្ថបទ​ទាក់ទង