សុខភាពផ្លូវចិត្តគឺជា រឿងល្អប្រសើរនៃការគិត អារម្មណ៍ និង អកប្បកិរិយា ក៏ប៉ុន្តែយើងដូចជាមិនច្បាស់ទេ ពេលនាដែលយើងមានបញ្ហាផ្លូវចិត្ត ឬក៏ពេលណាយើងឈឺជម្ងឺផ្លូវចិត្ត ឬ មិនឈឺ។ ដូច្នេះថ្ងៃនេះ ដុកទ័រ ងិន រតនរមនា ឯកទេសផ្លូវចិត្ត មកចែករំលែកបញ្ហាសុខភាពដែលអ្នកគួរស្វែងយល់ យើងនឹងបង្ហាញអ្នកទាំងអស់គ្នាអំពីសុខភាពផ្លូវចិត្ត ហើយពេលណាវានឹងក្លាយជាហានិភ័យ នៅក្នុងអត្ថបទនេះ ៖
នៅពេលដែលយើងនិយាយពីបញ្ហានៃសុខភាពផ្លូវចិត្ត អ្វីដែលយើងតែងតែមើលរំលង គឺការវិវិត្តន៍ទៅរកភាពធ្ងន់ធ្ងររបស់វា ប៉ុន្តែបើយើងយកចិត្តទុកដាក់ទៅលើបញ្ហានេះ យើងនឹងស្វែងរកជំនួយដែលសមស្រប ស្វែងរកដំណោះស្រាយ និងមានលទ្ធផលដ៏ល្អប្រសើរមួយ។ យើងអាចបែងចែកបញ្ហាសុខភាពផ្លូវចិត្តជា ៣ ប្រភេទ ដែលយើងអាចនិយាយជាភាសាអង់គ្លេសថា 3D គឺ Distress Disorder nig Disability ៖
1. Distress
គឺជាបញ្ហាទាំងឡាយណាដែលយើងតែងតែជួបប្រទះនៅក្នុងជីវភាពរស់នៅជាប្រចាំថ្ងៃ ហើយនរណាៗក៏ជួបអារម្មណ៍នេះដែរ ដែលវាអាចជា អារម្មណ៍ក្រៀមក្រំ ការព្រួយបារម្ភ ភាពតានតឹង ការខឹង ឆេវឆាវ និង មួម៉ៅ ដែលវាស្ថិតក្នុងរយៈពេលខ្លីប៉ុណ្ណោះ ហើយគឺជាលក្ខខណ្ឌធម្មតា បន្ទាប់មកនឹងត្រឡបមកសភាពដើមវិញបានដោយឯកឯង។
2. Disorder
គឺជាបញ្ហាជម្ងឺផ្លូវចិត្ត នៅពេលដែលបញ្ហា Distress អូសបន្លាយពេលយូរ វាអាចក្លាយទៅជាជម្ងឺផ្លូវចិត្ត ដែលវាអាចកំណត់បានតាមរយៈបណ្តុំនៃរោគសញ្ហា ដែលកំណត់ធ្វើរោគវិនិច្ឆ័យតាមបែបវេជ្ជសាស្ត្រដោយគ្រូពេទ្យជំនាញ។
3. Disability
គឺជាពិការភាព ដែលពិការភាពនៅក្នុងសុខភាពផ្លូវចិត្ត សម្តៅទៅលើអសម្ថភាពក្នុងការបំពេញកិច្ចការងារ ឬការបំពេញមុខងារនៃជីវិត។ វាអាកើតឡើងពីការអូសបន្លាយនៃជម្ងឺផ្លូវចិត្ត ឬពេលខ្លះមកពីកត្តានៃមជ្ឈជុំវិញ ឬ ពេលខ្លះមកពីកំណើតតែម្តង។
បន្ទាប់ពីយើងបានកំណត់អំពីបញ្ហាសុខភាពផ្លូវចិត្ត ទាមង៣ប្រភេទហើយ បើសិនជាអ្នកទាំងអស់គ្នាស្ថិតក្នុងដំណាក់កាល Distress អ្នកទាំងអស់គ្នាអាចសម្របសម្រួលខ្លួន និង រកមធ្យោបាយសម្រាប់ដោះស្រាយខ្លួនឯងបាន ប៉ុន្តែបើអ្នកទាំងអស់គ្នាស្ថិតនៅក្នុងដំណាក់ Disorderជម្ងឺ ឬ ជម្ងឺ Disability ពិការភាព អ្នកទាំងអស់គ្នាគួរតែស្វែងរកជំនួយពីគ្រូពេទ្យជំនាញឲ្យបានទាន់ពេលវេលាដើម្បីរកដំណោះស្រាយមួយដែលសមស្រប។
សង្ឃឹមថាអ្នកទាំងអស់គ្នានឹងទទួលបានសុខភាពផ្លូវចិត្តល្អប្រសើរគ្រប់ៗគ្នា បន្ទាប់ពីអានអត្ថបទនេះ។