តើនឹងមានអ្វីកើតឡើងចំពោះរាងកាយរបស់អ្នក និងសុខភាពរបស់អ្នក នៅពេលអ្នកគេងមិនគ្រប់គ្រាន់

Vachana-Website-Beauty5-Health-V2

អ្នកទាំងអស់គ្នាបានឮដដែលៗហើយថា មនុស្សម្នាក់ៗត្រូវការគេងយ៉ាងហោចណាស់ ៧-៨ ម៉ោង ប្រសិនបើរាងកាយរបស់អ្នកមិនទទួលបានការគេងគ្រប់គ្រាន់ទេ នោះមានផលប៉ះពាល់ជាច្រើនដល់សុខភាព និង រាងកាយរបស់អ្នក។ ខាងក្រោមនេះ ជាផលប៉ះពាល់ និង កត្តាអវិជ្ជមាន ដែលកើតឡើងនៅពេលដែលអ្នកមិនបានគេងគ្រប់គ្រាន់ ៖ 

១. ប៉ះពាល់ដល់សុខភាពភ្នែក

ការគេងមិនគ្រប់គ្រាន់ អាចបណ្តាលឲ្យ​ស្រវាំងភ្នែក ហើយភ្នែករបស់អ្នក នឹងឡើងក្រហម ហើម និងមានរង្វង់ខ្មៅក្រោមភ្នែក ព្រមទាំងការមើលឃើញចុះខ្សោយ ជាងអ្នកដែលគេងបានប្រាំបីម៉ោងជាធម្មតា។

២. ប៉ះពាល់ដល់ខួរក្បាល

ការគេងមិនគ្រប់គ្រាន់អាចធ្វើឲ្យខួរក្បាលរបស់អ្នកចុះខ្សោយជាលំដាប់ នឿយហត់មិនបានសម្រាក មិនតែប៉ុណ្ណោះវាថែមទាំងធ្វើឲ្យការគិតស្ពឹកស្រពោន  និង មិនសូវរហ័សរហួនដូចធម្មតាផងដែរ។

៣. ស្បែករបស់អ្នកអាចមានផលប៉ះពាល់ច្រើនមុន

ស្បែករបស់អ្នកនឹងមានបញ្ហាផ្សេងទៀតអាចកាន់តែអាក្រក់ទៅៗ ប្រសិនបើអ្នកគេងមិនគ្រប់គ្រាន់ ព្រោះ ស្បែករបស់អ្នកពិបាកនឹងធ្វើការជួសជុលកោសិកាដែលខូចនៅពេលថ្ងៃ។ ការគេងមិនគ្រប់គ្រាន់បង្កើនកម្រិតនៃការរលាក និងអរម៉ូនស្ត្រេស និង ធ្វើឲ្យសុខភាពស្បែករបស់អ្នកកាន់តែធ្លាក់ចុះពីមួយថ្ងៃទៅមួយថ្ងៃ។

៤. អាចធ្វើឲ្យទម្ងន់របស់អ្នកកើនឡើង

ការគេងមិនគ្រប់គ្រាន់និងធ្វើឲ្យរាងកាយរបស់អ្នកកាន់តែអស់កម្លាំង នោះបណ្តាលឲ្យអ្នកញ៉ាំអាហារបានច្រើន ជាហេតុធ្វើឲ្យអ្នកងាយនឹងឡើងទម្ងន់។ លើសពីនេះ ការងារគ្រប់គ្រងជាតិស្ករក្នុងឈាមគឺមិនបានល្អទេ នៅពេលដែលអ្នកគេងមិនបានគ្រប់គ្រាន់ នោះធ្វើឱ្យអ្នកមានហានិភ័យខ្ពស់នៃការវិវត្តទៅជាជំងឺទឹកនោមផ្អែមថែមទៀតផង។

ដូចនេះ មានកត្តា និង ផលប៉ះពាល់ជាច្រើនដល់សុខភាព និង រាងកាយរបស់អ្នក ដូចនេះអ្នកគួរតែព្យាយាមគេងឲ្យបានគ្រប់គ្រាន់ ទើបធ្វើឲ្យរាងកាយនិងសុខភាពរបស់អ្នកអាចប្រសើរឡើងជាងនេះបាន។

បញ្ចេញមតិយោបល់

© 2020-2023 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ វចនា មេឌា។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីមែល ឬទូរស័ព្ទលេខ​ (+855) 095 429 933 ។ សូម​អរគុណ!

អត្ថបទ​ទាក់ទង