ថ្មីៗនេះ តារាស្រីតៃវ៉ាន់ម្នាក់ ឈ្មោះ Makiyo វ័យ 40 ឆ្នាំ បានធ្វើឱ្យអ្នកគាំទ្រ និង អ្នកលេងអ៊ីនធើណែតភ្ញាក់ផ្អើលជាខ្លាំង ខណៈពេលដែលនាងបង្ហាញខ្លួននៅក្នុងព្រឹត្តិការណ៍មួយ មើលទៅមិនចង់ស្គាល់ ក្រោយពេលស្រកអស់ ២៥ គីឡូក្រាមក្នុងរយៈពេល ៦ ត្រឹមតែ ៦ ខែសោះ។
លើសពីនេះ Makiyo បានធ្វើបទសម្ភាសន៍មួយនៅខែសីហាឆ្នាំ 2023 ដោយនិយាយថា ទោះបីជាព្យាយាមញ៉ាំរបបអាហារផ្សេងៗតិចតួច អស់រយៈពេលជាងមួយឆ្នាំក៏ដោយ ប៉ុន្តែទម្ងន់របស់នាងនៅតែស្ថិតក្នុង 68 គីឡូក្រាមដដែល រហូតដល់នាងទទួលយកការតមអាហារជាប្រចាំ បន្តបន្ទាប់ជាប់គ្នាទើបស្រក់បែបនេះ។
គួរបញ្ជាក់ដែរ Makiyo ដាក់កំហិតខ្លួនឯងត្រឹមតែអាហារពីរពេលក្នុងមួយថ្ងៃប៉ុណ្ណោះ ព្រោះនាងជឿថា “ការញ៉ាំអាហារតិចៗញឹកញាប់អាចបង្កគ្រោះថ្នាក់ដល់រាងកាយ”។
អ្វីដែលសំខាន់នាងបានលើកហេតុផលថា “នាងក៏ឈប់ទទួលទានជាតិស្ករទៀតហើយ ប៉ុន្តែងាកមកបំពេញបន្ថែមជាមួយនឹងអាហារបំប៉ន Collagenវិញ។
ថ្វីត្បិតតែ Makiyo មានមោទនភាពចំពោះការផ្លាស់ប្តូររូបរាងរបស់នាងក៏ដោយ តែអ្នកនិយមលេងអ៊ីនធើណែតបញ្ចេញមតិថា “នាងបានទៅស្រកហួសពេក រហូតមើលទៅ នាងមើលទៅហាក់ដូចជាស្លេកស្លាំង និងចាស់ជាងមុនថែមទៀតផង។
ឯ អ្នកខ្លះក៏បានប្រៀបធៀបរូបភាពចាស់របស់ Makiyo ពេលនាងនៅក្នុងកម្មវិធីជជែកតៃវ៉ាន់ Here Comes Kangxi ឬ Kang Xi Lai Le ដោយកត់សម្គាល់ថានាង “មើលទៅមិនដូចខ្លួននាងទេ”។ ដូច្នេះហើយ អ្នកគាំទ្រមានការព្រួយបារម្ភ បើសិនជាតារាស្រីរូបនេះនៅតែព្យាយាមតមអាហារខ្លាំងជ្រុលពេក។
ប្រភព ៖ 8days