ការគេងមិនលក់គឺមិនងាយស្រួលទេអាចមកពីបញ្ហាផ្សេងៗ ហើយការគេងមិនគ្រប់គ្រាន់អាចប៉ះពាល់សុខភាពរបស់អ្នក ដូចជាធ្វើឲ្យបាក់កម្លាំង ងាយទ្រុឌទ្រោម អារម្មណ៍មិនស្រស់ថ្លា ដូច្នេះបើអាចគួរតែរៀនកែទម្លាប់មិនល្អដែលអ្នកតែងតែធ្វើជារឿយៗទៅ ហើយសាកមកអាចធ្វើរឿងទាំងនេះវិញ ដើម្បីធ្វើឲ្យខ្លួនឯងងាយគេងលក់
១. រៀនធ្វើលំហាត់ប្រាណពេលល្ងាច
ការធ្វើលំហាត់ប្រាណពិតជាសំខាន់ណាស់ ព្រោះធ្វើឲ្យរាងកាយរបស់មានចលនារហ័សរហួន និងបញ្ចេញថាមពលដែលធ្វើឲ្យការគេងរបស់អ្នកមានភាពរលូន និងមិនងាយធ្វើឲ្យភ្ញាក់ពេលកណ្តាលយប់។
២. រៀនកាត់បន្ថយការញ៉ាំកាហ្វេ
កាហ្វេមានជាតិកាហ្វេអ៊ីន មិនងាយធ្វើឲ្យងងុយគេង ដូច្នេះរៀនកាត់បន្ថយការញ៉ាំការហ្វេក៏ល្អព្រោះញ៉ាំច្រើនអាចប៉ះពាល់ដល់ការគេងរបស់អ្នក អាចឈានដល់ការគេងមិនលក់ដល់យប់ជ្រៅ។
៣. រៀនកាត់បន្ថយការដាក់ទូរសព្ទ័ជាប់នឹងខ្លួន
ការមើលទូរសព្ទដល់យប់ជ្រៅពេកមិនល្អទេ ពន្លឺទូរសព្ទ័អាចធ្វើឲ្យអ្នកបញ្ឈរភ្នែកទល់ភ្លឺ និងគេងមិនលក់ ព្រោះទូរសព្ទ័មានសារធាតុវិទ្យុសកម្មធ្វើឲ្យប៉ះពាល់ដល់ខួរក្បាល។
៤. រៀនសមាធិមុនចូលគេង
ការតាំងសមាធិមុនពេលគេងវាធ្វើឲ្យអារម្មណ៍របស់អ្នកស្ងប់ និងចង្វាក់បេះដូងអ្នកល្អ មិនសូវគិតច្រើន អាចធ្វើឲ្យងាយគេងលក់បានឆាប់រហ័ស ហើយការធ្វើបែបនេះជួយដល់សុខភាពផ្លូវចិត្តរបស់អ្នកទៀតផង។
៥. រៀនរៀបចំបន្ទប់ឲ្យស្អាត
ការរៀបចំបន្ទប់ឲ្យល្អក៏អាចជាចំណុចនៃការគេងលក់ផងដែរ ព្រោះការគេងក្នុងបន្ទប់ដែលរញ៉េរញ៉ៃធ្វើឲ្យការគេងរបស់អ្នកមិនងាយលក់មានអារម្មណ៍ថាថប់ដង្ហើម និងធ្វើឲ្យអារម្មណ៍អ្នកមិនស្ងប់សុខឡើយ។
កុំទម្លាប់ឲ្យខ្លួនឯងខូចសុខភាពជាមួយនិងការគេងមិនគ្រប់គ្រាន់ រៀនធ្វើតាមវិធីខាងលើដើម្បីទទួលបានការគេងដែលល្អប្រសើរ។