ថ្មីៗនេះ តារាសម្តែងស្រី Kim Ji-won កំពុងតែបង្កើតភាពទាក់ទាញជាមួយនឹងរូបរាង និង សម្រស់ដ៏លេចធ្លោរបស់ខ្លួនក្នុងការសម្តែងនៅក្នុងរឿង “Queen of Tears”។
ទន្ទឹមនឹងភាពល្បីល្បាញនៃរឿងនេះ តារាស្រី Kim Ji-won ក៏ទទួលបានការសរសើរយ៉ាងច្រើន មិនថាទាំងទេពកោសល្យ និង ភាពស្រស់ស្អាតនៃមុខមាត់របស់នាង។
ក្រោយពីសម្រស់ និងមុខមាត់របស់តារាស្រីរូបនេះ ទទួលបានការចាប់អារម្មណ៍ខ្លាំង ថ្មីៗនេះ អ្នកនិយមលេងអ៊ីនធើណែតបានពិនិត្យឡើងវិញនូវរូបថតកុមារភាពរបស់ Kim Ji-won ដើម្បីច្រានចោលការសង្ស័យថា តារាស្រីរូបនេះ មានការរវះកាត់កែសម្ផស្សពីធម្មជាតិ។
ជាការពិតណាស់ តាំងពីនាងនៅក្មេង Kim Ji-won មើលទៅស្អាតរួចទៅហើយ ជាមួយនឹងច្រមុះខ្ពស់ ភ្នែកធំៗ ព្រមទាំងត្របកភ្នែកពីរជាន់ និងចង្ការាងអក្សរ V ផងដែរ។ ទម្រង់មុខប្លែកៗ និង ស្រស់ស្អាតបែបនេះ នៅតែដូចគ្នាលើផ្ទៃមុខរបស់តារាស្រីរហូតមកដល់បច្ចុប្បន្ន។
ថ្វីត្បិតមានវ័យខ្ទង់ ៣០ ឆ្នាំក៏ដោយ ប៉ុន្តែថ្មីៗនេះ Kim Ji-won បានធ្វើឱ្យអ្នកគាំទ្រគ្រប់រូប កោតសរសើរនឹងសម្រស់ក្មេងជាងវ័យរបស់នាង ដែលបង្ហាញពីភាពរស់រវើករបស់តារា K-pop ជំនាន់ទី ៤ និងក្នុងអាជីពសម្តែង។ ជាចុងក្រោយ ការសង្ស័យលើសម្រស់របស់ Kim Ji-won ថាប្រហែលអាចជាការកែសម្ផស្សនោះ គឺមិនមែនជារឿងពិតឡើយ។
យ៉ាងណាមិញ មហាជនក៏បានសរសើរពីតារាស្រីរូបនេះថា សម្រស់របស់នាងស្រស់ស្អាតតាំងពីក្មេងមកម្ល៉េះ និង បានមកពីធម្មជាតិ ព្រោះការវះកាត់ខ្លះមិនអាចទទួលបានភាពស្រស់ស្អាតបែបនេះឡើយ។
ប្រភព ៖ Kbizoom