ចំណុចសំខាន់ទាក់ទងនឹង ជម្ងឺហ្សីកា លើមនុស្សទូទៅ និងស្ត្រីមានផ្ទៃពោះដែលអ្នកគួរស្វែងយល់

Vachana-Website-Beauty7-Health-V2

ដោយសង្កេតឃើញថាមានករណីជម្ងឺហ្ស៊ីកាកើតឡើង យើងខ្ញុំសូមលើកយកបទបង្ហាញស្តីអំពី ” ចំណុចសំខាន់ៗរបស់ជម្ងឺហ្សីកា លើប្រជាជនទូទៅ និង ស្ត្រីមានផ្ទៃពោះ ” ។ ហើយថ្ងៃនេះ លោកវេជ្ជបណ្ឌិត បូរី សុថ្ថារិទ្ធ ឯកទេសផ្នែកជម្ងឺឆ្លងនៅ Mémoire Polyclinic and Maternity នឹងលម្អិតទៅលើរឿងនេះ៖

តើអ្វីជាជម្ងឺហ្សីកា?

+ ជាជម្ងឺដែលចម្លងដោយពពួកវ៉ីរុស ប្រហាក់ប្រហែលនឹងជម្ងឺគ្រុនឈាម​ ឬ គ្រុនឈិក ភ្នាក់ងារចម្លងគឺពពួកមូសខ្លា ដែលមានប្រភេទផ្សេងៗពីគ្នា ។

+ ត្រូវបានរកឃើញតាំងពីឆ្នាំ ១៩៤០​ដោយមានការចម្លងនៅអាហ្វ្រិក បន្ទាប់មកឆ្នាំ១៩៥០ និង មានករណីផ្ទុះថ្មីចុងក្រោយនៅប្រស៊ីល ឆ្នាំ ២០១៧ ។

តើអ្នកជម្ងឺអាចលេចចេញជាសញ្ញាអ្វីខ្លះ? បង្កហានិភ័យអ្វីខ្លះដល់សុខភាព?

+ ភាគច្រើនចំពោះមនុស្សទូទៅមិនសូវបង្កបញ្ហាធ្ងន់ធ្ងរទេ(អាចមិនមានសញ្ញាអ្វីទាំងអស់) រោគសញ្ញាប្រហាក់ប្រហែលនឹងជំងឺគ្រុនឈាម​ ឬ គ្រុនឈិក ៖ ក្តៅខ្លួន ឈឺក្បាល ឈឺសាច់ដុំ ឡើងស្នាមក្រហមលើស្បែក និងអាចមានអាការៈក្រហម ឬ រមាស់ភ្នែក។

+ ករណីធ្ងន់ធ្ងរ អាចបណ្តាលអោយមានការហូរឈាមតាមកន្លែងផ្សេងៗនៃរាង្គកាយទៅតាមកំរិតនៃការថយចុះរបស់គោលិកាឈាមម្យ៉ាងឈ្មោះថា ប្លាកែត ។

+ ផលវិបាកភាគច្រើនកើតមាននៅពេល Zika កើតលើស្ត្រីមានផ្ទែពោះ (ដោយសារប្រពន្ធ័ការពាររាង្គកាយខ្សោយ) ឬ មានលើទារកក្នុងផ្ទៃ និង ក្រោយសម្រាល(ជំងឺនេះអាចចម្លងតាមរយៈសុក ទៅកូន) ដែលអាចបណ្តាលអោយស្លាប់ក្នុងពោះ កើតមកមានទំហំក្បាលតូចជាងធម្មតា មានបញ្ហាប្រព័ន្ធប្រសាទ បញ្ហាទាក់ទងនឹងភ្នែក ឬ សាច់ដុំ។

តើរោគវិនិច្ឆ័យធ្វើឡើងបែបណា?

+ សាកសួរប្រវត្តិនៃការធ្វើដំណើរ និង ការពាក់ពន្ធ័នឹងតំបន់ដែលសំបូរមូសខ្លា ។

+ ពិនិត្យរោគសញ្ញាជាក់ស្តែង( ដូចរៀបរាប់ខាងលើ)។

+ រោគវិនិច្ឆ័យ ធ្វើឡើងដោយការបូមឈាមដើម្បីបញ្ជាក់វត្តមានមេរោគ( PCR Testing ) ។

តើត្រូវព្យាបាល និង ការពារដោយវិធីណា?

មកដល់ពេលនេះមិនទាន់មានការព្យាបាលជំងឺ Zika នៅឡើយទេ។ ការព្យាបាល ក្នុងគោលបំណងបំបាត់រោគសញ្ញា និង បន្ថយការវិវដ្តទៅសភាពធ្ងន់ធ្ងរ។​ 

+ ការការពារ ជារឿងសំខាន់បំផុតសម្រាប់ជំងឺឆ្លង ៖ 

+ ទប់ស្កាត់ការខាំរបស់មូសខ្លា និង បំបាត់ជំរកមូសខ្លា គឺបង្ការការចម្លងពីវ៉ីរុស Zika ។ 

+ កុំស្ថិតនៅទីងងឹតពិសេសពេលថ្ងៃ នៅកន្លែងដែលមានពន្លឺ និង ខ្យល់ចេញចូលគ្រប់គ្រាន់។

បញ្ចេញមតិយោបល់

© 2020-2023 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ វចនា មេឌា។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីមែល ឬទូរស័ព្ទលេខ​ (+855) 095 429 933 ។ សូម​អរគុណ!

អត្ថបទ​ទាក់ទង