តារាកំប្លែងចិន Jia Ling ស្រកបាន ៥០គីឡូក្រាមក្នុងរយៈពេល ៦ខែ

Vachana-Website-Beauty-Ad-JUERA

នេះបើយោងតាមសារព័ត៌មាន Sin Chew Daily តារាកំប្លែងចិនម្នាក់ មានអាយុ ៤១ឆ្នាំ បានធ្វើឲ្យអ្នកនិយមលេងអ៊ីនធឺណិតភ្ញាក់ផ្អើលជាខ្លាំង ដោយត្រឹមតែរយៈពេលជាងប្រាំមួយខែសោះ តារាវ័យ 41 ឆ្នាំរូបនេះស្រកបាន 50 គីឡូក្រាមដោយជោគជ័យ ដើម្បីដើរតួនាទីជាអ្នកប្រដាល់ក្នុងរឿង Re La Gun Tang ដែលនាងគឺជាតួឯកក្នុងរឿង ហើយក៏ជា Director ផងដែរ។

ដូចដែលបានឃើញនៅក្នុងខ្សែភាពយន្តមួយ Jia Ling មើលទៅមានរាងស្លីមជាងមុនបើប្រៀបធៀបទៅនឹងអតីតកាលរបស់នាង។ យោងតាមរបាយការណ៍ Jia Ling បានប្រកាន់យកនូវរបបហាត់ប្រាណដ៏តឹងរ៉ឹង និងខ្លាំងក្លា ដើម្បីបង្កើនភាពរឹងមាំរបស់នាង និងធ្វើឱ្យសាច់ដុំពោះរបស់នាងមានភាពរឹងមាំ។ មានការនិយាយថា តារាស្រីរូបនេះ មិនមែនចេះតែឡើងគីឡូទេ តែឡើងទម្ងន់បន្តិចម្តងៗ បន្ទាប់ពីចូលប្រឡូកក្នុងរឿងកំប្លែង។

នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម អ្នកនិយមលេងអ៊ីនធឺណិតជាច្រើនបានសម្តែងការភ្ញាក់ផ្អើលចំពោះការផ្លាស់ប្តូរយ៉ាងខ្លាំងរបស់ Jia Ling ខណៈដែលអ្នកផ្សេងទៀតបានរំលឹកតារាស្រីឱ្យថែរក្សាសុខភាពរបស់នាងផង។ អ្វីដែលកាន់តែប្រសើរ តារាកំប្លែងរូបនេះ ​បាន​ប្រែ​ក្លាយ​ទៅ​ជា​មនុស្ស​ខុស​គ្នា​ទាំង​ស្រុងបន្ទាប់​ពី​ស្រក​ទម្ងន់ហើយ។

ជាមួយគ្នានេះដែរ ចំណុចដែលគួរឲ្យកោតសរសើរនោះគឺ ដើម្បី​សម្រក​ទម្ងន់បានបែប​នេះ ​ត្រូវ​ចំណាយ​កម្លាំង​ចិត្ត និង ភាពអត់ធ្មត់ជា​ច្រើន​»។ គួរបញ្ជាក់ដែលថា Jia Ling បានបង្ហាញខ្លួនជាលើកដំបូងរបស់នាងនៅក្នុងខ្សែភាពយន្តឆ្នាំ 2021 Hi, Mom ដែលភាពយន្តនេះរកចំណូលបាន 848 លានដុល្លារ នៅ Box Office ដែលធ្វើឱ្យវាក្លាយជាភាពយន្តដែលរកចំណូលបានខ្ពស់បំផុតក្នុងឆ្នាំ 2023 រហូត1.4 ពាន់លានដុល្លារ។

ប្រភព ៖ Asain News.com

បញ្ចេញមតិយោបល់

© 2020-2023 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ វចនា មេឌា។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីមែល ឬទូរស័ព្ទលេខ​ (+855) 095 429 933 ។ សូម​អរគុណ!

អត្ថបទ​ទាក់ទង