តើការទទួលទានសូកូឡា អាចមានផលប៉ះពាល់ដល់សុខភាព ឬ ល្អសម្រាប់សុខភាពខួក្បាល?

Vachana-Website-Beauty-Health-Ad-2

សូកូឡាជាប្រភេទអាហាមានជាតិផ្អែម និង ល្វីងលាយលំគ្នា ដែលជារបស់ពេញនិយមសម្រាប់មនុស្សពេញវ័យដែលចូលចិត្តរសជាតិរបស់វា។ យោងតាមអ្នកជំនាញ និយាយថា ការញ៉ាំសូកូឡា អាចបង្កើនសុខភាពនៃខួរក្បាលរបស់អ្នកពិតមែន ព្រោះ សូកូឡាធ្វើឱ្យខួរក្បាលសកម្មដែលអាចឲ្យគិតបានរហ័ស និង មិនងាយភ្លេចភ្លាំង។

មិនតែប៉ុណ្ណោះ ការទទួលទានសូកូឡាក្នុងបរិមាណត្រឹមត្រូវ ជួយង្កើន tryptophan ដែលជាអាស៊ីតអាមីណូចាំបាច់សម្រាប់ផលិត serotonin ហើយ បញ្ចេញសារធាតុ serotonin ដែលរួមចំណែកដល់ការបង្កើនអារម្មណ៍ និងឥទ្ធិពលទៅដល់ខួរក្បាលរបស់អ្នក។

ប៉ុន្តែក៏មានបញ្ហាផលប៉ះពាល់ទៅលើខួរក្បាល ដែលអ្នកអាចនឹង ជួបប្រទះនៅពេលអ្នកទទួលសូកូឡាច្រើនហួសកម្រិត ព្រោះសូកូឡាមានសមាសធាតុដែលអាចប៉ះពាល់ដល់កម្រិត serotonin។

ទោះបីជាយ៉ាងណាក៏ដោយ ខណៈពេលដែលសូកូឡាអាចមានគុណសម្បត្តិសម្រាប់សុខភាព វាអាចមានផលប៉ះពាល់ជាច្រើននៃការញ៉ាំសូកូឡាច្រើនពេក។ បរិមាណជាតិស្ករ និងកាឡូរីខ្ពស់អាចរួមចំណែកដល់ការឡើងទម្ងន់ និងបញ្ហាសុខភាពផ្សេងទៀត។
ប្រភព​៖ healthshot.com
បញ្ចេញមតិយោបល់

© 2020-2023 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ វចនា មេឌា។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីមែល ឬទូរស័ព្ទលេខ​ (+855) 095 429 933 ។ សូម​អរគុណ!

អត្ថបទ​ទាក់ទង