តោះមកមើលតារាសម្តែងស្រីប្រចាំ TVB អាយុមិនក្រោម ៤០ឆ្នាំទេ តែសម្រស់វិញក្មេងញ៉ាក់សាច់

Vachana-Website-News3-Entertainment-Ad

គ្រប់តារាសម្តែងស្រីដែលលេចធ្លោរ និងពេញនិយមប្រចាំ TVB សុទ្ធតែធ្វើឲ្យគាំទ្រលាន់មាត់ និង សរសើរមិនឈប់ពីសម្រស់របស់ពួកគេទោះបីឈានចូលវ័យចំណាស់ក៏ពិតមែន។ ប៉ុន្តែទោះបីជាអាយុលើស ៤០ ឆ្នាំមែនប៉ុន្តែតារាស្រីទាំង ៥ នេះ នៅតែមានសម្រស់ស្រស់ស្អាតមិនចាញ់ក្មេងស្រីអាយុ ២០ឆ្នាំឡើយ។ ដូចនេះមកមើលពីសម្រស់និង អាយុពិតរបស់តារាស្រីប្រចាំ ទូរទស្សន៍ ហុងកុង TVB នេះ ៖

១. Nancy Wu 

កើតនៅទីក្រុងហុងកុង នៅថ្ងៃ ៩ ខែកញ្ញា ឆ្នាំ 1981 គិតត្រឹមឆ្នាំ 2023  មានអាយុ 41ឆ្នាំ សញ្ជាតិ chinese កម្ពស់ 1.66m ទម្ងន់ 45kg ទោះបីជាមានអាយុ 41ឆ្នាំហើយ ប៉ុន្តែសម្រស់របស់នាងតែងតែលេចធ្លោរនៅពេលសម្តែងជានិច្ច។ លើសពីនេះ Nancy Wu គឺជាអ្នកសម្តែងដែលបានចុះកិច្ចសន្យាជាមួយ TVB និងចូលសម្តែងតាំងពីឆ្នាំ ២០០១មកម្ល៉េះ។

២. Charmaine Sheh

កើតនៅ ថ្ងៃទី 28 ខែ ឧសភា ឆ្នាំ 1975 គិតនៅឆ្នាំ 2023 មានអាយុ 48ឆ្នាំ សញ្ជាតិ British Hongkong ជាតារាសម្ដែង និង អ្នកចម្រៀង។ បន្ទាប់ពីទទួលបានជ័យលាភីលេខ២ក្នុងកម្មវិធីប្រកួតបវរកញ្ញាហុងកុងឆ្នាំ ១៩៩៧ នាងបានបានចុះកុងត្រាជាមួយ TVB ក្នុងឆ្នាំ ១៩៩៨។ ម្យ៉ាងទៀត អាយុក្បែរ 50ឆ្នាំ ក៏ពិតមែន ប៉ុន្តែសម្រស់របស់តារាស្រីមួយនេះមិនដែលថមថយឡើយ ប្រហែលជាមានអាថ៍កំបាំងថែរក្សាសម្រស់ហើយក៏មិនដឹង។

៣. Tavia Yeung

កើតថ្ងៃទី 30 ខែសីហា ឆ្នាំ 1979  គិតត្រឹមឆ្នាំ 2023 មានអាយុ 44ឆ្នាំ សញ្ជាតិ British Hongkong មានអាជីពជាតារាសម្តែង។ ថ្វីត្បិតតែ មានអាយុរាងច្រើនប៉ុន្តែសម្រស់របស់នាងវិញ គឺឈានមុខគេមិនចាញ់តារាសម្តែងវ័យក្រោមនាងប៉ុន្មានឡើយ។ អ្នកណាថាចាស់ហើយអត់ស្អាត កុំហក់ជាមួយតារាស្រីរូបនេះ សម្តែងជាតួឯកមិនតិចទេ ស្អាតហើយពូកែទៀត។

៤. Linda Chung

កើតនៅថ្ងៃទី 9 ខែមេសា ឆ្នាំ 1984 មានអាយុ 39ឆ្នាំ សញ្ជាតិ Chinese-Canadain គឺជាតារាសម្តែង តារាចម្រៀង និងអ្នកនិពន្ធបទចម្រៀងថែមទៀតផង។ នាងបានចុះកិច្ចសន្យារយៈពេលវែងជាមួយ TVB ក្នុងឆ្នាំ 2004 បន្ទាប់ពីបានឈ្នះបវរកញ្ញាអន្តរជាតិចិន។ ទោះបីជាសល់១ឆ្នាំទៀតឈានចូលវ័យ 40ឆ្នាំក៏តារាស្រីរូបនេះមានសម្រស់ស្អាតមិនធម្មតានោះទេនៅពេលសម្តែងម្តងៗ។ ស្គាល់រឿងសំណាងល្អអត់ ឧស្សាហ៍ញញឹម សំណាងនឹងមកដោយឯកឯង។

៥. Ali Lee

កើតនៅថ្ងៃទី 27 ខែវិច្ឆិកា ឆ្នាំ 1982 មានអាយុ 41 ឆ្នាំបើគិតត្រឹម 2023  មានសញ្ជាតិ British Hong Kong គឺជា តារាសម្តែង និង ជាពិធីករទូរទស្សន៍ផងដែរ។ នៅក្នុងឆ្នាំ2012 នាងបានចុះកិច្ចសន្យាសិល្បៈជាមួយ TVB ហើយ Ali Lee បានឈ្នះពានរង្វាន់សិល្បករស្រីដែលប្រសើរឡើងបំផុតនៅកម្មវិធី TVB Anniversary Awards ឆ្នាំ 2016 ។ តែទោះបីជាយ៉ាងណាក៏សម្រស់របស់នាងតែងតែលេចធ្លោនៅក្នុងការសម្តែង និង ព្រមទាំងទទួលបានការសរសើរពីទស្សនិកជនមិនតិចទេ។

ដូចដែលអ្នកបានដឹងរួចមកហើយ ទូរទស្សន៍ ហុងកុង TVB ប្រជុំ ទៅដោយតារាសម្តែងស្រីស្អាតៗ ជាពិសេសបវរកញ្ញា ប្រចាំហុងកុង ជាច្រើននាក់បន្ថែមទៀត។ លើសពីនេះ ទោះបីជាតារាស្រីទាំងនេះមាន អាយុច្រើនក៏ពិតមែន ប៉ុន្តែបើនិយាយពីសម្រស់វិញ នៅតែស្រស់ស្អាតញ៉ាក់សាច់ម៉ង ដូចមានថ្នាំវេទមន្តសម្រាប់ថែសម្រស់ចឹង។

ប្រភព ៖ WIKIPEDIA

បញ្ចេញមតិយោបល់

© 2020-2023 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ វចនា មេឌា។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីមែល ឬទូរស័ព្ទលេខ​ (+855) 095 429 933 ។ សូម​អរគុណ!

អត្ថបទ​ទាក់ទង