ទម្លាប់​ស្លៀក​ខោ​ខូវប៊យ​​បែបនេះ ​អាច​បណ្ដាល​ឱ្យ​ប៉ះពាល់​សុខភាព​​​យ៉ាង​ធ្ងន់ធ្ងរ

th j

ខោ​ខូវប៊យ​ជា​ប្រភេទ​សំលៀកបំពាក់​មួយ​ដែល​​មិន​ហួស​សម័យ ហើយ​វា​ពិត​ជា​ពេញ​និយម​ក្នុង​ស្រទាប់​យុវវ័យ​បំផុត។​តែ​ទោះជាយ៉ាងណាក៏ដោយ​​ទម្លាប់​ក្នុង​ការ​ស្លៀក​ខោ​ខូវប៊យ​អាច​បង្ក​ឲ្យ​​មាន​គ្រោះ​ថ្នាក់​ដល់​​សុខភាពផងដែរ ដូច្នេះ​បើ​សិន​ជា​អ្នក​ចូលចិត្ត​ស្លៀក​ខោ​ខូវប៊យ​ក្នុង​ស្ថានភាពនេះ​ញឹកញាប់​ពេក គួរ​តែ​ផ្លាស់​ប្ដូរ​ខ្លះ​ហើយ​៖

១. ខោ​ខូវប៊យ​តឹង​ពេក

ការស្លៀក​ខោ​ខូវប៊យ​តឹង​ពេក​អាច​ប៉ះពាល់​ដល់​សរសៃ​ប្រសាទ និង ប៉ះ​ពាល់​ដល់​ឆ្អឹង​ខ្នង​ដោយ​ផ្ទាល់។ លើស​ពី​នេះ​ទៀត​ខោ​តឹង​ពេក​អាច​បណ្ដាល​ឲ្យ​មាន​បញ្ហា​រមាស់ស្បែក​ ឬ ស្ពឹក​នៅ​ពេល​ដែល​អ្នក​ស្លៀក​យូរ​ពេក។ 

២. ស្លៀក​ខោ​ខូវប៊យ​ពេល​គេង

ស្លៀក​ខោ​ខូវប៊យ​​នៅ​ពេល​គេង​គឺ​មាន​ផល​ប៉ះពាល់​ខ្លាំង​ណាស់​ព្រោះ​វា​អាច​បន្ថយ​គុណភាព​នៃ​ការ​គេង​ និង​ធ្វើ​ឲ្យ​ឈឺ​សាច់ដុំ​ទៀត​ផង។ ប្រសិន​បើ​អ្នក​មាន​ទម្លាប់​​នេះ​គួរ​តែ​បញ្ឈប់​ភ្លាម​ទៅ​ ព្រោះ​វា​អាច​ឲ្យ​អ្នក​មាន​គ្រោះថ្នាក់​បាន។ អ្នក​គួរ​តែ​ជ្រើសរើស​សំលៀកបំពាក់​ដែល​រលុង​ៗ និង មាន​ភាព​ងាយ​ស្រួល​ក្នុង​ការ​គេង។ គួរជ្រើសរើសឈុតគេង ដែលគេបានរចនាឡើងសម្រាប់ការគេង ដែលធានាបាននូវការគេងដែលសមស្របមួយ។

៣. ស្លៀក​ខោ​ខូ​វប៊យ​​នៅ​ក្រោម​ពន្លឺ​ថ្ងៃ​យូរ​ពេក 

ការ​ស្លៀក​ខោ​ខូវប៊យ​ដែល​ស្ថិត​នៅ​ក្រោម​កម្ដៅ​ថ្ងៃ​យូរ​ពេក​គឺ​មិន​ល្អ​ឡើយ ព្រោះក្រណាត់​ខោ​ខោវប៊យ​អាច​បង្កើន​សីតុណ្ហភាព​​ឲ្យ​ក្ដៅ​ខ្លាំង និងបង្កើន​លទ្ធភាព​ឲ្យ​បាក់តេរី​​ជ្រាប​ចូល​ស្បែក។ បើ​សិន​អ្នក​ជា​មនុស្ស​ដែល​ត្រូវ​ឈរ​ក្រោម​ពន្លឺ​ថ្ងៃ​ច្រើន​នោះ អ្នក​គួរតែ​ជ្រើស​ខោ​ទន់​ និង​មាន​ផាសុខភាព ព្រោះ​ វា​នឹង​ជួយ​ទប់ស្កាត់​ស្ថាន​ភាព​នេះ​ហើយ​ឲ្យ​អ្នក​​ផ្លាស់​ទី​បាន​យ៉ាង​ងាយស្រួល។

ចំណាំ​ពេល​ស្លៀក​​ខោ​ខូវប៊យ​អ្នក​គួរ​តែ:

ជ្រើស​ខោ​មាន​ទំហំ​សមរម្យ​​ជាមួយ​ខ្លួន​ជៀសវាង​ការ​ស្លៀក​តឹង​ពេក។

– ជ្រើស​រើស​ប្រភេទ​ខោ​ណា​ដែល​អាច​បត់​បែន​បាន​ស្រួល។

បោក​ខោ​អាវ​របស់​អ្នក​ជានិច្ច​​បន្ទាប់​ពី​ទិញ​ហើយ។

បញ្ចេញមតិយោបល់

© 2020-2023 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ វចនា មេឌា។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីមែល ឬទូរស័ព្ទលេខ​ (+855) 095 429 933 ។ សូម​អរគុណ!

អត្ថបទ​ទាក់ទង