Wendy Lam គឺជាអតីតបេក្ខនារីប្រកួតបរវកញ្ញាហុងកុងម្នាក់ដែលត្រូវបានមេប្រយោគចំអកថានាងមានរូបរាងធាត់ពេក។ លើសពីនេះ ដោយត្រូវបានអាម៉ាស់ពីអ្នកគ្រប់គ្រងទូទៅរបស់ TVB និង តារាជើងចាស់ លោក Eric Tsang សើចចំអកលើរូបរាងរបស់នាង Wendy Lam បានលាឈប់ពីការប្រកួត។
ថ្មីៗនេះ Wendy អាយុ 21 ឆ្នាំបានចែករំលែកនៅលើបណ្តាញសង្គមនូវបទពិសោធន៍របស់នាងក្នុងការចូលរួមក្នុងកម្មវិធីប្រកួត។ Wendy បាននិយាយថា “ ពេលខ្ញុំអាយុ ១៩ឆ្នាំ នឹកឃើញកាលនោះ លោក Eric Tsang បាននិយាយថា “អ្នកធាត់ណាស់ តើអ្នកបានគិតអំពីការស្រកទម្ងន់ដែរឬទេ?
ដោយគ្មានការភ័យខ្លាចចំពោះសំណួរដ៏ល្វឹងល្វើយរបស់គណៈកម្មការ Wendy បានឆ្លើយតបថា “សុំទោស ខ្ញុំមិនដែលគិតថាផ្នែកនៃរាងកាយណាមួយរបស់ខ្ញុំអន់នោះទេ”។ ហើយខ្ញុំគិតថា ភាពស្រស់ស្អាត គឺមិនអាស្រ័យទៅលើរូបរាងថា ស្គម ឬធាត់ឡើយ ព្រោះមនុស្សម្នាក់ៗសុទ្ធតែមានភាពស្រស់ស្អាតរៀងៗខ្លួន ។ ដូច្នេះ ភាពស្រស់ស្អាតគឺចេញមកពីខាងក្នុង កើតចេញពីសមត្ថភាព រួមទាំងភាពជឿជាក់ និងការស្រឡាញ់ខ្លួនរបស់មនុស្សម្នាក់ៗ។
បន្ទាប់មកគណៈកម្មការ បានបន្តសុំ Wendy ឱ្យស្រក 10 គីឡូក្រាមក្នុងរយៈពេល 3 ខែ។ Wendy បន្តថានាងបានចូលរួមកម្មវិធីប្រកួតនេះដោយសារតែនាងមិនចង់ឲ្យម្តាយរបស់នាងមិនសប្បាយចិត្តប៉ុណ្ណោះ។
ទីបំផុតនាងបានសម្រេចចិត្តលាឈប់ពីកម្មវិធីប្រកួត ដោយសារតែនាងចង់ផ្តល់អាទិភាពដល់ការសិក្សាហើយមិនចង់ផ្លាស់ប្តូររូបរាងរបស់នាងដោយសារតែរឿងដែលនាងមិនចូលចិត្តនោះទេ ។