ពីក្រោយភាពល្បីល្បាញរបស់ Oprah Winfrey មានប្រវិត្តិដ៏ជូរជត់បែបនេះ

Vachana-Website-Life-Ad-2-1

Oprah Winfrey ជា​តារា​ទូរទស្សន៍​ល្បី​បំផុត​មួយ​រូប​នា​ពេល​បច្ចុប្បន្ន។ មិនតែប៉ុណ្ណោះនាងគឺជាជនជាតិអាមេរិកដើមកំណើតអាហ្វ្រិកដែលមានជាងគេបំផុតនៃសតវត្សទី 20 ​បាន​កសាង​អាជីព​ប្រកប​ដោយ​ស្ថិរភាព និង​បាន​សាង​ទ្រព្យ​សម្បត្តិ​ដ៏​ច្រើន និង​ទទួល​បាន​រង្វាន់​ជា​ច្រើនថែមទៀតផង។ 

យ៉ាង​ណា​មិញ បើការ​ក្រឡេក​មើល​អតីត​ជីវិត​របស់​នាងពិតជាជូរចត់ខ្លាំងមែនទែន មុនក្លាយជាមហាសេដ្ឋី និងមានភាពល្បីល្បាញបែបនេះ។ 

Oprah Winfreyនាងកើតក្នុងគ្រួសារដែលមានប្រវត្តិក្រីក្រ ហើយថែមទាំងទទួលរងការរំលោភបំពានផ្លូវភេទពីពូ បងប្អូនជីដូនមួយរបស់នាង ទុក្ខលំបាកទាំងនេះបានកើតឡើងខណៈពេលដែលនាងមានអាយុត្រឹមតែ 9 ឆ្នាំប៉ុណ្ណោះ។

ក្រោយមក អ្វីៗបានប្រសើរឡើងនៅពេលដែលនាងបានផ្លាស់ទៅរស់នៅជាមួយឪពុករបស់នាងនៅអាយុ 14 ឆ្នាំ។  បន្ទាប់មកទៀត នាងបានទទួលអាហារូបករណ៍ទៅសាកលវិទ្យាល័យ Tennessee ហើយបន្ទាប់ពីបញ្ចប់ការសិក្សា នាងបានចូលបម្រើការងារក្នុងវិស័យសារព័ត៌មានជាអ្នកហាត់ការនៅស្ថានីយ៍វិទ្យុមួយ។ 

យ៉ាង​ណា​ក៏​ដោយ បន្ទាប់​ពី​ចូល​ស្ថានីយ​មួយ​រយៈ​ខ្លី នាង​ត្រូវ​បាន​គេ​បណ្តេញ​ចេញ​ដោយ​សារ​អ្នកទាំងនោះថានាងមិន​សម​នឹងធ្វើការខាង​ទូរទស្សន៍។ ទោះបីត្រូវគេបណ្តេញចេញ ដោយ​តាំងចិត្ត​ដើម្បី​សម្រេច​ក្តី​សុបិន​របស់​នាង នាង​បាន​ចូលរួម​កម្មវិធី​ជជែកដ៏រំជើបរំជួល​តាម​ទូរទស្សន៍​ដែល​មាន​អត្រា​ទាបបំផុត បន្ទាប់ពីនោះនាងបានសាងភាពល្បីល្បាញឲ្យខ្លួនឯង និង ​អាជីព​មួយគួរ​ឱ្យ​កត់សម្គាល់។ 

ទោះបីជាមានការលំបាកយ៉ាងណាក៏ដោយ នាងនៅតែព្យាយាមឆ្លងកាត់ការបរាជ័យ ព្រមទាំងជម្នះនូវស្រមោលអន្ធរកាលដ៏អាក្រក់បានដើម្បីបន្តក្តីសុបិនរបស់នាងរហូតដល់ទទួលបានជោគជ័យវិញ។ ទាំងអស់នេះហើយជាភាពអស្ចារ្យរបស់ Oprah Winfrey ដែលអ្នកទាំងអស់គ្នាគួរតែកត់សម្គាល់និងរៀនតាមបុគ្គលដែលមានភាពរឹងមាំក្នុងជីវិតបែបនេះ។

ប្រភព ៖ booksummaryclub.com

បញ្ចេញមតិយោបល់

© 2020-2023 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ វចនា មេឌា។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីមែល ឬទូរស័ព្ទលេខ​ (+855) 095 429 933 ។ សូម​អរគុណ!

អត្ថបទ​ទាក់ទង