ការពិតដ៏អស្ចារ្យទាំង ៦ អំពី JK Rowling ជាអ្នកនិពន្ធដ៏ល្បីឈ្មោះម្នាក់

Vachana-Website-Life-Ad-2-2

J.K. Rowling ដែលជាអ្នកនិពន្ធ Harry Potter ដ៏ល្បីល្បាញនាពេលបច្ចុប្បន្ន ហើយជាសប្បុរសជន​ជនជាតិ​អង់គ្លេស ​ទទួលបានការគាំទ្រជាខ្លាំងនៅ​ក្នុង​គណនី Twitter ​ជុំវិញ​ពិភពលោក។ ទាំងនេះគឺជាការពិតគួរឱ្យចាប់អារម្មណ៍មួយចំនួនអំពីអ្នកនិពន្ធដ៏មានសមត្ថភាពរូបនេះ។

១. ហេតុអ្វីបានជាមានអក្សរ K នៅជាប់ជាមួយឈ្មោះរបស់ JK Rowling

តាមពិតទៅឈ្មោះពេញរបស់អ្នកនិពន្ធរូបនេះគឺ Joanna Rowling ដោយមិនមានអក្សរ K នោះទេ ប៉ុន្តែអ្នកបោះពុម្ពផ្សាយរបស់នាង Bloomsbury បានស្នើឱ្យនាងបន្ថែមឈ្មោះដំបូងនៅលើសៀវភៅ Harry Potter ហើយដូច្នេះនាងបានប្រើ ‘K’ ដើម្បីថ្លែងនូវ ការគោរពចំពោះជីដូនរបស់នាងគឺ Kathleen នេះហើយជាអាថ៌កំបាំងនៃអក្សរ K។

២. ត្រង់ scences King’s Cross station ដកស្រង់ចេញពីជីវិតពិតនៃអ្នកនិពន្ធ

ត្រង់កន្លែង King’s Cross station នៅក្នុងរឿង Harry បាន ពីអត្ថន័យសំខាន់ចំពោះគ្រួសាររបស់ Rowling ត្រង់ឪពុកម្តាយរបស់នាង បានជួបគ្នាដំបូងនៅស្ថានីយ៍មួយនៅ London នៅពេលពួកគាត់មានអាយុ 18 ឆ្នាំ ហើយក្រោយមក អ្នកទាំងពីរបានរៀបការនៅមួយឆ្នាំបន្ទាប់។

៣. Rowling បានយំនៅពេលនាង កន្លែងដែល Sirius Blackត្រូបានសម្លាប់

 នៅក្នុងបទសម្ភាសន៍តាមទូរទស្សន៍មួយ Rowling បានសារភាពថានាងខ្លួនឯងមានអារម្មណ៍រំជួលចិត្តសូម្បីតែបន្ទាប់ពីសរសេរដល់ត្រង់ចំណុច Sirius Black បានស្លាប់យ៉ាងសោកនាដកម្ម។

៤. ហេតុអ្វីបានជា តួអង្គ Harry Potter មានថ្ងៃកំណើតដូចគ្នាជាមួយអ្នកនិពន្ធ

បើអ្នកបានអានអ្នកនឹងដឹងថា តួអង្គនៅក្នុងសៀវភៅមានថ្ងៃកំណើត ៣១ ខែកក្កដា ដូចជាមួយនឹង JK Rowling ដែរ។ មូលហេតុនោះគឺ នាងបានយកភាពជោគជ័យដែលនាងបានឆ្លងកាត់ ទៅ បញ្ចូលក្នុងលក្ខណៈសម្បត្តិរបស់តួអង្គសំខាន់នៅក្នុងរឿង។

៥. ការដឹងគុណ និង ភាពសប្បុរស

បន្ទាប់ពីការសរសេរប្រលោមលោកដំបូងរបស់នាង ឥឡូវនេះ JK Rowling បានក្លាយជាមហាសេដ្ឋីនៅអាយុ 53 ឆ្នាំ។ ប៉ុន្តែ អ្នកនិពន្ធរូបនេះមិនដែលភ្លេចពីដើមកំណើតដ៏ក្រក្រី និងស្ថានភាពដ៏កម្សត់របស់នាងឡើយ។ មិនតែប៉ុណ្ណោះ Rowling បានផ្តល់ប្រាក់ជាច្រើនរបស់នាងដល់អង្គការសប្បុរសធម៌ ដើម្បីជួយមនុស្សដែលមានជំងឺក្រិនច្រើន និងមនុស្សដែលរស់នៅក្នុងភាពក្រីក្រផងដែរ។

៦. សមត្ថភាពដ៏អស្ចារ្យ

JK Rowling មានសុបិន្តចង់ក្លាយជាអ្នកនិពន្ធតាំងពីតូច ហើយត្រឹមតែអាយុ ៦ឆ្នាំប៉ុណ្ណោះនាងបានសរសេរសៀវភៅឈ្មោះថា ទន្សាយ (‘Rabbit) ដោយសារតែមានសមត្ថភាពនៅអាយុ ត្រឹមតែ 11 ឆ្នាំនាងបានសរសេរប្រលោលោកដំបូងរបស់នាង (The Seven Diamonds) នេះជាទេពកោសល្យមួយដែលមិនគួរឲ្យជឿ។

ទាំងអស់នេះ សុទ្ធតែជាការពិតដ៏គួរឲ្យចាប់អារម្មណ៍នៃជីវិតរបស់ JK Rowling ដែលជាអ្នកនិពន្ធដែលមានគំនិតស្រមើស្រមៃដ៏អស្ចារ្យបំផុតសម្រាប់កុមារ។ ហើយអ្នកក៏អាចស្វែងយល់បន្ថែមពីមេរៀនជីវិត និង ភាពតស៊ូរបស់អ្នកនិពន្ធនេះ មុនពេលក្លាយជាអ្នកនិពន្ធរឿងដ៏ល្បី និង ជាមហាសេដ្ឋីបែបនេះ ។

បញ្ចេញមតិយោបល់

© 2020-2023 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ វចនា មេឌា។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីមែល ឬទូរស័ព្ទលេខ​ (+855) 095 429 933 ។ សូម​អរគុណ!

អត្ថបទ​ទាក់ទង