អ្នកឆ្ងល់ដែរទេ ថាហេតុអ្វីពេលខ្លះអ្នកឃើញមនុស្សជុំវិញខ្លួនរបស់អ្នករៀនពូកែ និងពេលខ្លះទៀតរៀនមិនសូវរៀនពូកែ? ចំណុចទាំងអស់នេះ គឺ អ្នកដែលរៀនបានល្អ មកពីពួកគេមានទម្លាប់៤ចំណុចដែលមាននៅជាប់ខ្លួនដែលអ្នកមិនបានមិនចាប់អារម្មណ៍។ ដូចនេះប្រសិនបើអ្នកចង់ពង្រឹងការរៀនរបស់អ្នកឲ្យកាន់តែពូកែ និង ខ្លាំងជាងមុន អ្នកត្រូវតែអនុវត្តវិធីសាស្ត្រទាំង៤នេះ។
១. មើលមេរៀនដែលត្រូវរៀនមុនចូលគេង
ការមើលមេរៀនមុនពេលដែលត្រូវបង្រៀនជារឿងមួយដែលអាចឲ្យអ្នកយល់មេរៀនកាន់តែច្រើន ព្រោះបើសិនជាអ្នកមិនយល់ត្រង់ចំណុចណា អ្នកនឹងព្យាយាមកត់ចំណាំនិង ព្យាយាមសួរនៅពេលដែលអ្នកបានរៀន។ លើសពីនេះនៅពេលទៅដល់ថ្នាក់រៀនបើមានកន្លែងណាដែលអ្នករៀងស្រពិចស្រពិល នោះអ្នកនឹងយល់កាន់តែច្បាស់នៅពេលដែលលោកគ្រូ អ្នកគ្រូពន្យល់មេរៀនដែលត្រូវរៀនទៀតផង។
២. អាន និងរំលឹកអ្វីដែលបានរៀនក្នុងថ្នាក់
វិធីនេះ គឺអាចបង្កើនការចងចាំរបស់អ្នកគឺដោយការអានមេរៀនដែលរៀនហើយនៅក្នុងថ្នាក់ជារៀងរាល់យប់មុនពេលអ្នកចូលគេង។ លើសពីនេះអ្នកគួរតែ អាននឹងរំលឹកមេរៀនដែលអ្នកបានរៀនរួចហើយដោយក្តោបយកតែចំណុចដែលសំខាន់ៗនៅក្នុងមេរៀនបានហើយ ការដែលអ្នកធ្វើបែបនេះអាចឲ្យខួរក្បាលងាយនឹងចងចាំបានយូរនឹងមិនងាយភ្លេចនៅពេលដែលអ្នកប្រឡង។
៣. ផ្តោតអារម្មណ៍ទៅលើអ្វីដែលអ្នកកំពុងធ្វើ
ត្រូវប្រាកដថាអ្នកកំពុងយកចិត្តទុកដាក់លើមេរៀន ដែលអ្នកកំពុងអាន និងព្យាយាមយល់ពីលំហាត់ដែលអ្នកត្រូវធ្វើនៅក្នុងកាលវិភាគរៀននៅផ្ទះរបស់អ្នក ។ លើសពីនេះ អ្នកគួរតែព្យាយាមរក្សាទូរស័ព្ទឱ្យនៅឆ្ងាយពីភ្នែក និង ដៃរបស់អ្នក ធ្វើបែបនេះជួយផ្តោត អារម្មណ៍របស់អ្នក ដោយមិនសូវគិត និង នឹកឃើញទៅដល់រឿងដែលធ្វើឲ្យអ្នកបែកអារម្មណ៍ ។ ម្យ៉ាងទៀត ត្រូវចងចាំថាខួរក្បាលរបស់មនុស្សគ្រប់រូបធ្វើការខុសគ្នា ដូច្នេះត្រូវប្រាកដថាអ្នកកំពុងប្រើបច្ចេកទេសមួយដែលអាចជួយបង្កើនប្រសិទ្ធិភាពដល់ការសិក្សារបស់អ្នក។
៤. ទម្លាប់ក្រោកពីព្រលឹម
រឿងនេះអាចពិបាកបន្តិចសម្រាប់អ្នកដែលមិនសូវចូលចិត្តក្រោកពីព្រឹក ដូចនេះព្យាយាមទម្លាប់ខ្លួនឲ្យក្រោកពីព្រឹកឲ្យបាន ព្រោះនៅពេលព្រឹកខួរក្បាលទទួលការចងចាំបានល្អជាងពេលនានា ដែលអាចជួយឲ្យអ្នកទន្ទេញមេរៀន នឹងធ្វើលំហាត់កាន់តែយល់ច្បាស់ នឹងមិនងាយភ្លេច ដែលជួយដល់ការប្រឡងរបស់អ្នកឲ្យបានពិន្ទុល្អផងដែរ។
សង្ឃឹមថាទម្លាប់ទាំងនេះអាចបង្កើនកម្រិតការសិក្សាក្នុងថ្នាក់ប្រចាំថ្ងៃរបស់អ្នក និង ពង្រឹងសមត្ថភាពរបស់អ្នកឲ្យកាន់តែល្អប្រសើរទៅមុខ។ ម្យ៉ាងទៀតគន្លឹះនេះមានប្រសិទ្ធិភាពឬអត់គឺ អាស្រ័យទៅលើខ្លួនរបស់អ្នក អាចសហការជាមួយអារម្មណ៍របស់អ្នកទៅលើការសិក្សាដោយខ្លួនឯងបានប៉ុន្មានភាគរយ។ ប្រភព៖ lptutoring.com