ចំណុចតស៊ូនៃបុគ្គល ៤ រូប ​បំផុស​គំនិតដ៏​គួរឲ្យកោតសរសើរ

Vachana-Website-Life-Ad-2

មុននឹងឈានដល់ភាពជោគជ័យមួយសម្រាប់ជីវិតរបស់ខ្លួន បុគ្គលទាំង៤ រូបនេះមានការតស៊ូជាខ្លាំង ដែលក្នុងអត្ថបទនេះនឹងបង្ហាញពីចំណុចតស៊ូរបស់ពួកគាត់ ដែលធ្វើឲ្យអ្នកទាំងអស់គ្នាអាចរៀនសូត្រ និង ស្វែងយល់បន្ថែមបាន ៖

១. Jack Ma

Jack Ma គឺជាមហាសេដ្ឋីដែលមានបំផុតនៅអាស៊ី មានទ្រព្យសម្បត្តិប្រហែល 39 ពាន់លានដុល្លារ ហើយបើកក្រុមហ៊ុនធំជាងគេមួយនៅក្នុងប្រទេសចិនគឺ Alibaba ។ មហាសេដ្ឋីរូបនេះ មិនមែនជាមនុស្សល្បីឈ្មោះដំបូងឡើយ ព្រោះគាត់តែងតែប្រឈមមុខនឹងការបដិសេធរាប់មិនអស់។

ចំនុចដែលគាត់បានតស៊ូនោះគឺ គាត់បានដាក់ពាក្យសម្រាប់ការងារចំនួន 30 កន្លែងផ្សេងៗគ្នា (រួមទាំងប៉ូលីស និង KFC) ហើយត្រូវបានក្រុមហ៊ុនទាំងនោះមិនបានទទួលសូម្បីតែមួយ។ ជារឿងកាន់តែអាក្រក់នោះ គាត់បានដាក់ពាក្យចូលសាកលវិទ្យាល័យ Harvard ប៉ុន្តែត្រូវបានបដិសេធ 10 ដងផ្សេងគ្នាពីសាកលវិទ្យាល័យមួយនោះ។

ទោះបីជាមានការបដិសេធជាហូរហែរក៏ពិតមែន ប៉ុន្តែនៅពាក់កណ្តាលទសវត្សរ៍ទី 90គាត់ក៏ទទួលភាពជោគជ័យម្តងបន្តិៗ។ នៅទីបំផុតមហាសេដ្ឋីរូបនេះបានទៅសកលវិទ្យាល័យ Harvard សម្រាប់សុន្ទរកថា ជាសាលាដែលបានបដិសេធគាត់ ១០ដង។

មេរៀនជោគជ័យរបស់ Jack Ma បានបង្រៀនយើងឲ្យជឿជាក់​លើ​ខ្លួនឯង ជឿជាក់លើសមត្ថភាពដែលខ្លួនមាន ទោះពីជាបរាជ័យច្រើនដងច្រើនសារប៉ុណ្ណាក៏ត្រូវក្រោកឈរឡើងវិញ។ ដូច្នេះហើយ ត្រូវតស៊ូបន្តទៀត មិនថាផ្លូវខាងមុខមានឧបសគ្គបែបណា ឲ្យតែមានឱកាសយើងនឹងអាចជោគជ័យបាន។   

២. Jan Koum

Jan Koum គឺជាស្ថាបនិកកម្មវិធី What’s App ដែលបានលក់ទៅឱ្យ Facebook ក្នុងតម្លៃ 19 ពាន់លានដុល្លារ។ Jan Koum ​បាន​ធំធាត់ឡើងនៅក្នុងគ្រួសារ​យ៉ាង​ក្រី​ក្រ​ក្នុង​ប្រទេស​អ៊ុយក្រែន ហើយ​ក៏​មិន​មាន​ទឹកសម្រាប់​ប្រើប្រាស់​ដែរ។ បន្ទាប់ពីបានរកឃើញជំនាញរបស់គាត់នៅ Silicon Valley គាត់ស្ទើរតែត្រូវបានជួលឲ្យធ្វើការនៅ Facebook ប៉ុន្តែ ជំនួសមកវិញ Jan បានបន្តស្វែងរកកម្មវិធី WhatsApp ដោយបានជោគជ័យ។ 

ដូច្នេះហើយ មេរៀនដែលយើងអាចរៀនសូត្រនោះគឺ កុំយកពាក្យថាទេមកដាក់ពីមុខ ហើយត្រូវដឹងថាខ្លួនឯងចង់បានអីពិតប្រាកដ ព្រមទាំងអ្នកជឿជាក់លើខ្លួនឯង និង បន្តឆ្ពោះទៅរកគោលដៅរបស់អ្នកជាមួយនឹងសមត្ថភាពរបស់យើង។ លើសពីនេះ នៅពេលដែលយើងយកភាពជោគជ័យឲ្យខ្លួនឯង យើងនឹងមានមោទនភាពនៅក្នុងចិត្ត និងអាចបង្ហាញដល់មនុស្សសង្ស័យពីសមត្ថភាពយើង ឬប្រាប់យើងថាវាមិនអាចទៅរួចទេ។

៣. Howard Schultz

ជឿថាមនុស្សគ្រប់គ្នានៅជុំវិញពិភពលោកប្រាកដជាស្គាល់ Starbucks ច្បាស់ ព្រោះជា Brand មួយដ៏ល្បី និង ពេញនិយមសម្រាប់មនុស្សគ្រប់គ្នាជានិច្ច ។ 

Howard Schultz គឺជាស្ថាបនិករបស់Starbucks ប៉ុន្តែ មុននឹងឈានដល់ភាពជោគជ័យក្នុងកម្រិតមួយនេះ លោកបានឆ្លងកាត់ការលំបាកជាច្រើន។ 

លើសពីនេះ ដោយសារតែមានជីវភាពគ្រួសារមិនសូវធូរធារ ហើយប្រពន្ធកំពុងមាន​ផ្ទៃ​ពោះ​កូន​ដំបូងទៀតនោះ ធ្វើឲ្យHoward Schultz សម្រេចចិត្តទៅធនាគារជាង 200 ដើម្បីស្វែងរកប្រាក់កម្ចីសម្រាប់ធ្វើដើមរកស៊ី និងផ្គត់ផ្គងជីវភាពគ្រួសារ។

ប៉ុន្តែអ្វីដែលគួរឲ្យសោកស្តាយនោះគឺ លោកត្រូវបានគេបដិសេធជាច្រើនដង ទោះខំខ្ចីប៉ុន្មានដងក៏ដោយ។  ជាសំណាងល្អបន្ទាប់ពីការបដិសេធរយៈពេលមួយឆ្នាំ គាត់អាចទទួលបានប្រាក់ប្រហែល $400,000 ដែលត្រូវការពីវេជ្ជបណ្ឌិត និងអ្នកវិនិយោគបុគ្គលពីរនាក់ផ្សេងទៀត ទើបធ្វើឲ្យគាត់អាចមានថ្ងៃនេះ។

ចំណុចដែលលើកមកបង្ហាញ សុទ្ធសឹងតែជាមេរៀនដែលឲ្យយើងបានស្វែងយលពីភាពជោគជួយរបស់បុគ្គលរូបនេះ ទោះវាពិបាកខ្លាំង និង អស់សង្ឃឹមខ្លាំងប៉ុណ្ណាក៏ដោយកុំចុះចាញ់ ដូច្នេះហើយ ប្រសិនបើ Howard មិនតស៊ូ និង អត់ធ្មត់ទេ ពិភពលោកនឹងមិនស្គាល់ Brand ល្បីជុំវិញពិភពលោកមួយនេះឡើយ។

៤. Colonel Sanders

Colonel Sanders គឺជាស្ថាបនិកនៃ KFC ដែលត្រូវបានបង្ខំឲ្យបិទអាជីវកម្មភោជនីយដ្ឋានរបស់គាត់ដោយសារតែការសាងសង់ផ្លូវហាយវេថ្មីមួយដែលស្ថិតនៅចំទីតាំងហាងរបស់គាត់ ។ ការបិទអាជីវកម្មរបស់គាត់នៅក្នុងអាយុ៦០ឆ្នាំនោះ ក៏បានទទួលលុយ ១០៥លានដុល្លារក្នុងទម្រង់នៃការត្រួតពិនិត្យសន្តិសុខសង្គម។

អ្វីដែលសំខាន់ ដោយមិនចង់បានជីវិតបែបនេះ Colonel Sanders ក៏បានសម្រេចចិត្តចាប់ផ្តើមអាជីវកម្ម​មាន់​របស់​គាត់​ឡើងវិញនៅ​អាយុ ៦៥ ឆ្នាំរហូតដល់អាយុ ៧៣ឆ្នាំ។ អ្វីដែលគួរឲ្យរំជួលចិត្តនោះគឺ ជាញឹកញាប់គាត់តែងតែសម្រាន្តនៅក្នុងឡានដឹងទំនិញរបស់គាត់ ដែលជារឿងពិបាកបំផុតសម្រាប់មនុស្សដែលមានអាយុច្រើនដូចជាគាត់។  ប៉ុន្តែដោយសារតែមានគោលដៅ និង ជាការងារដែលគាត់ចូលចិត្ត គាត់នៅតែខិតខំប្រឹងប្រែងធ្វើ រហូតដល់ទទួលបានជោគជ័យ និងមានភាពល្បីល្បាញនៃមាន់បំពងរបស់គាត់។ 

ទាំងអស់នេះគឺជាមេរៀនដែលយើងអាចរៀនពីគាត់បាន ដោយវាមិនដែលយឺតពេលទេក្នុងការដើរតាមគោលដៅរបស់យើង! មិន​ថា​អ្នក​មាន​អាយុ 30 ឆ្នាំ 45 ឆ្នាំ ឬ 60 ឆ្នាំ ឲ្យតែអ្នកមិន​ដែល​បោះបង់​ក្តី​សុបិន​របស់ខ្លួន អ្នកប្រាកដជាអាចមានលទ្ធផលមួយដែលប្រសើរឡើង។ មិនតែប៉ុណ្ណោះ ការធ្វើការងារដែលយើងស្រឡាញ់ គឺជាថាមពលមួយជួយជំរុញឲ្យយើងមិនសូវនឿយហត់ក្នុងការងារនោះ ទោះបីជាលំបាកខ្លាំងប៉ុណ្ណាក៏ដោយ។

ដូច្នេះហើយ ការទទួលបានជោគជ័យមិនមែនជារឿងដែលស្រួលឡើយ ត្រូវតែឆ្លងកាត់ឧបសគ្គ ការលំបាក ភាពអត់ធ្មត់ជាមួយនឹងគោលដៅមួយដែលយើងបានគ្រោងទុក។ លើសពីនេះ កុំទម្លាប់ឲ្យខ្លួនឯងឆាប់បោះបង់ចោលក្តីស្រមៃរបស់យើងដោយងាយៗពេក  ព្រោះអ្វីក៏ដោយត្រូវការពេលវេលាដើម្បីសម្រេចបាន។ 

ប្រភព ៖ inspireyoursuccess.com

បញ្ចេញមតិយោបល់

© 2020-2023 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ វចនា មេឌា។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីមែល ឬទូរស័ព្ទលេខ​ (+855) 095 429 933 ។ សូម​អរគុណ!

អត្ថបទ​ទាក់ទង