បើយោងតាមរបាយការណ៍ Henley & Partners សិង្ហបុរីបានជាប់ចំណាត់ថ្នាក់ជាទីក្រុងដែលមានទ្រព្យសម្បត្តិច្រើនជាងគេលំដាប់ទី ៤ នៅលើពិភពលោក ដោយវ៉ាដាច់ទីក្រុង London។
យោងតាមរបាយការណ៍ របស់ទីប្រឹក្សាការធ្វើចំណាកស្រុកនៃការវិនិយោគលើពិភពលោកឆ្នាំ 2024 ទីក្រុងដែលមានទ្រព្យសម្បត្តិចំនួន 3,400 ផ្លាស់ទៅប្រទេសសិង្ហបុរី។
លើសពីនេះ សាធារណរដ្ឋនេះ ត្រូវបានចាត់ទុកយ៉ាងទូលំទូលាយថាជាទីក្រុងដែលងាយស្រួលរកអាជីវកម្មបំផុតនៅទូទាំងពិភពលោក ដោយមានមហាសេដ្ឋីជាច្រើនមានទ្រព្យសម្បត្តិ ដែលអាចធ្វើការវិនិយោគបានចាប់ពី 1 លានដុល្លារអាមេរិក (1.35 លានដុល្លារសិង្ហបុរី) រហូតដល់ 1 ពាន់លានដុល្លារអាមេរិក ឬ ច្រើនជាងនេះក៏មាន។
ទន្ទឹមនឹងនេះ តាមការកើនឡើងដ៏គួរឱ្យចាប់អារម្មណ៍ 64 ភាគរយនៃមហាសេដ្ឋីក្នុងរយៈពេល 10 ឆ្នាំចុងក្រោយរបស់សិង្ហបុរី ពីឆ្នាំ 2013 ដល់ឆ្នាំ 2023 ធ្វើឲ្យប្រទេសនេះ កំពុងសម្លឹងមើលការវិវត្តន៍ ទៅជាទីក្រុងអ្នកមានបំផុតនៅអាស៊ីក្នុងពេលឆាប់ៗនេះ។
គួរបញ្ជាក់ដែរថា ចំណែកទីក្រុងឡុងដ៍ ដែលជាទីក្រុងដែលមានទ្រព្យសម្បត្តិច្រើនជាងគេបំផុតនៅលើពិភពលោកអស់រយៈពេលជាច្រើនឆ្នាំមកហើយ បច្ចុប្បន្នបានបន្តធ្លាក់ចុះចំណាត់ថ្នាក់ ហើយពេលនេះកំពុងស្ថិតនៅចំណាត់ថ្នាក់ទី 5 នៃទីក្រុងមានបំផុតរបស់ពិភពលោក។
ប្រភព ៖ inquired.com