Kelly Cheung គឺ ជាអតីតតារាបង្ហាញម៉ូដបានឈ្នះបវរកញ្ញាអន្តរជាតិឆ្នាំ ២០១២ និង ក៏ជាតារាសម្តែងជួរមុខនៅក្នងក្រុមហ៊ុន TVB ផងដែរ។ មុននឹងឈានដល់ភាពជោគជ័យបែបនេះ តារាស្រីរូបនេះឆ្លងកាត់បញ្ហាមិនតិចទេ មិនថាទាំងសម្ពាធ ឬ បញ្ហាផ្ទាល់ខ្លួន។
យ៉ាងណាមិញ ការបង្ហាញខ្លួនជាលើកដំបូងក្នុងអាជីពសម្តែង Kelly Cheung មានបញ្ហាមិនអាចចូលអារម្មណ៍តាមតួអង្គដែលនាងសម្តែង និងពេលខ្លះទៀត នាងមានបញ្ហាស្រក់ទឹកភ្នែកពេលកំពុងថតថែមទៀតផង។
ទោះបីជាយ៉ាងណា ដោយសារតែការខំប្រឹងប្រែង បូករួមជាមួយស្នាមញញឹមដ៏ផ្អែមល្ហែម ភាពទាក់ទាញយ៉ាងល្អឥតខ្ចោះ និង សមត្ថភាពស្ទាត់ជំនាញរបស់នាងក្នុងភាសាចិន និងភាសាអង់គ្លេស ក្រោយមក Kelly តែងតែត្រូវបានសម្ដែងជាតួឯកជាញឹកញាប់។
គួរបញ្ជាក់ដែរថា ក្នុងឆ្នាំ 2016 តួនាទីរបស់ Kelly នៅក្នុងរឿង Big White Duel <白色強人> ដែលធ្វើឱ្យនាងទទួលបានពានរង្វាន់តារាសម្តែងស្រីដែលប្រសើរឡើងបំផុតនៅកម្មវិធី TVB Anniversary Awards ឆ្នាំ 2019។
បន្ថែមពីលើអាជីពជោគជ័យក្នុងអាជីពសម្តែង Kelly ក៏កំពុងរីករាយនឹងទំនាក់ទំនងដ៏ស្និទ្ធស្នាល និង ជីវិតស្នេហាជាមួយមិត្តប្រុសជនជាតិជប៉ុន កាត់អាមេរិកឈ្មោះ Mark Brunjes ដែលនាងមានទំនាក់ទំនងស្នេហាអស់រយៈពេល 7 ឆ្នាំមកហើយ។ លើសពីនេះ Kelly ចែករំលែកថា “គាត់គឺជាដៃគូអាពាហ៍ពិពាហ៍ដ៏ល្អរបស់ខ្ញុំ។
ដូច្នេះហើយ ខ្ញុំមិនឲ្យខ្លួនឯងខកចិត្តចំពោះជីវិតនេះឡើយ ខ្ញុំនៅតែខំប្រឹងប្រែងបន្ថែមទៀតសម្រាប់លទ្ធផលដែលខ្ញុំចង់បាន។