រូបភាពបង្កប់ន័យទាំង ៧ ឆ្លុះបង្ហាញពីការពិតនៃជីវិតប្រចាំថ្ងៃរបស់មនុស្សម្នាក់ៗ

Vachana-Website-Life-Carrier-Ad-1

ពិភពលោក និង ទិដ្ឋភាព​ក្នុងសង្គម​មនុស្ស តែងតែ​មាន​ការ​ផ្លាស់​ប្តូរ​យ៉ាង​ឆាប់​រហ័ស​ដូច​ដែល​យើង​ទាំងអស់គ្នាបានដឹង ហើយភាពផ្លាស់ប្តូរខុសខ្លះៗតែងតែមានផលអវិជ្ជមាន  និងផលវិជ្ជមាន។ ទោះបីជាសង្គមមានការរីកចំរើន និងមានការផ្លាស់ប្តូរល្អៗជាច្រើនកើតឡើងក៏ដោយ ក៏នៅមានរឿងអវិជ្ជមានមួយចំនួន កំពុងតែបំផ្លាញ មនុស្ស និងសង្គមមនុស្សផងដែរ។ រូបភាពខាងក្រោមនេះ និង ឆ្លុះបញ្ចាំងប្រាប់ការពិត នៃជីវិតទម្លាប់ប្រចាំថ្ងៃរបស់យើង ៖

១. មនុស្សស្រីគេងជាមួយទូរសព្ទរបស់នាង

រូបភាព​នេះ​បង្ហាញ​យ៉ាង​ច្បាស់​ពី​អាកប្បកិរិយា និង​ទស្សនវិជ្ជា​នៃ​មនុស្ស បច្ចុប្បន្ន​ដែល​ញៀន​នឹង​ទូរសព្ទ ហើយតែងតែដាក់ជាប់ខ្លួនជានិច្ច មិនថាពេលកំពុងគេងលក់។

This image has an empty alt attribute; its file name is 7d1dfa3013947687b8c3aaebc3f16026-12.jpg

២. គ្រប់គ្នាកំពុងលាក់មុខពិតរបស់ពួកគេ

នៅពីក្រោយរបាំងមុខមនុស្សម្នាក់ៗ តែងតែពាក់របាំងមុខដើម្បីបិទបាំងអារម្មណ៍ពិតរបស់ខ្លួន ដូចនេះ យើងមិនអាចដឹងបានទេថា ថ្ងៃនេះគេកើតទុក្ខ ឬសប្បាយចិត្តដោយសារតែទឹកមុខដែលគេយកមកបង្ហាញយើង។

៣. លុយមិនអាចទិញពេលវេលាបានទេ

មនុស្សមួយចំនួនគិតថា ការរកលុយឲ្យបានច្រើនគឺជាសុភមង្គល និង ធ្វើឲ្យជីវិតកាន់តែសុខស្រួល ប៉ុន្តែ ពេលខ្លះ លុយមិនអាចទិញពេលវេលាបានឡើយនៅពេលដែលពួកគេចាស់ទៅ ។ ដូចនេះ បើយើងខិតខំរកលុយដោយគ្មានពេលសម្រាក គ្មានពេលផ្តល់ក្តីសុខឲ្យខ្លួនឯងខ្លះទេ ទោះជាអ្នកមានលុយច្រើនក៏មិនសប្បាយចិត្តដែរ។

៤. ការណាត់ជួបដែលគ្មានន័យ

គូស្នេហ៍​មួយ​គូ​ណាត់​ជួប​គ្នា ប៉ុន្តែ​បែរជាកំពុងតែចុចទូរស័ព្ទ​រៀងខ្លួនទៅវិញ។ រូបភាព​នេះ​បង្ហាញ​ឱ្យ​ឃើញ​យ៉ាង​ច្បាស់ ​ពី​ការ​ណាត់​ជួបមួយដែលមិនសំខាន់សម្រាប់គ្នា​ក្នុង​សម័យនេះ ព្រោះ ប្រសិនបើមនុស្សម្នាក់ទៀតមានតម្លៃជាងទូរសព្ទនោះ នោះពួកគេនឹងទុកទូរសព្ទចុះ។

៥. ជីវិតតែងតែងាយស្រួលសម្រាប់អ្នកមាន

រូបភាពនេះបង្ហាញយ៉ាងច្បាស់ពី ភាពខុសគ្នានៃកូនអ្នកមាននិង កូនអ្នកក្រ ដោយសារតែសង្គមបច្ចុប្បន្នឲ្យតម្លៃទៅលើទឹកប្រាក់ច្រើនជាងសមត្ថភាព។ ដូចនេះជារឿងធម្មតាទេ សម្រាប់អ្នកមានលុយតតែងតែទៅមុខដោយងាយស្រួល ចំណែកឯអ្នកគ្មានលុយ តែងតែតស៊ូដោយការលំបាក ព្រោះ ជីវិតនេះពេលខ្លះពិតជាអយុត្តិធម៌មែន។

៦. ជួយមនុស្សដោយមានគោលបំណង

សម័យនេះមនុស្សមួយ មានចិត្តធ្វើបុណ្យ និង ចិត្តល្អតែមុខ Camera ប៉ុណ្ណោះ នេះជារបៀបដែលមនុស្សជួយមនុស្សនាពេលបច្ចុប្បន្ន។ ម្យ៉ាងទៀត គោល​បំណង ​គឺ​ដើម្បី​ទាញ​យក​ការ​ចូលចិត្ត​និង​ការ​ចែក​រំលែក​បន្ថែម​ទៀត​នៅ​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​ ដើម្បីឲ្យមានអ្នកដឹងឮច្រើន និង ចង់មានមុខមានមាត់នៅក្នុងសង្គម។

៧. និយាយដោយគ្មានខួរក្បាល

ពេលខ្លះមនុស្សម្នាក់និយាយអ្វីមួយចេញមកគឺមិនបានគិតអ្វីច្រើនទេ ឲ្យតែចង់និយាយៗភ្លាមដោយមិនគិតពីអារម្មណ៍របស់អ្នកដទៃ ប៉ុន្តែពួកគេមិនដឹងឡើយថាពាក្យខ្លះអាចសម្លាប់មនុស្សបានយ៉ាងងាយ។

បើនិយាយឲ្យខ្លីមកវិញ តាមពិតទៅមានរឿងជាច្រើនទៀតដែលអាចកើតមាននៅក្នុងជីវិតរបស់យើង ហើយរឿងតែអស់នោះតែងតែឆ្លុះបញ្ចាំងពីសង្គមដែលយើងបានរស់នៅ ដូចនេះមុនធ្វើអ្វីមួយ ត្រូវគិតឲ្យបានល្អិតល្អន់ដើម្បីកុំឲ្យមានអារម្មណ៍ថាស្តាយក្រោយនៅពេលដែលវាកន្លងហួសទៅ។

ប្រភព ៖ MindJournal.com

បញ្ចេញមតិយោបល់

© 2020-2023 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ វចនា មេឌា។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីមែល ឬទូរស័ព្ទលេខ​ (+855) 095 429 933 ។ សូម​អរគុណ!

អត្ថបទ​ទាក់ទង