ទម្លាប់ដ៏ល្អមួយដែលអ្នកគួរបង្កើតឡើងដើម្បីជួយផ្លាស់ប្តូរជីវិតរបស់អ្នកនោះ គឺទម្លាប់នៃការអានសៀវភៅជារៀងរាល់ថ្ងៃ។ ការអានសៀវភៅ គឺជាការអភិវឌ្ឍន៍ចំណេះដឹង ផ្នត់គំនិត និងទស្សនៈដែលមាននៅក្នុងសៀវភៅដែលអ្នកបានអាន។ ខាងក្រោមនេះ ជាសៀវភៅ ៥ ប្រភេទ ជួយបណ្តុះគំនិតរបស់អ្នក បន្ទាប់ពីអានហើយ ៖
១. BREAKING THE HABIT OF BEING YOURSELF
នៅក្នុងសៀវភៅដ៏អស្ចារ្យនេះ អ្នកនិពន្ធ អ្នកនិយាយ អ្នកស្រាវជ្រាវ និងអ្នកព្យាបាលរោគដ៏ល្បី លោកវេជ្ជបណ្ឌិត Joe Dispenza ពន្យល់យ៉ាងច្បាស់ពីអ្វីដែលតម្រូវឱ្យយើងបញ្ចេញ អារម្មណ៍អវិជ្ជមាន ហើយព្យាយាមផ្លាស់ប្តូរខ្លួនឯងនូវទម្លាប់មិនល្អដែលរារាំងអ្នក ក្នុងការសម្រេចគោលដៅ ដែលនឹងអាចឱ្យយើងក្លាយជាមនុស្សដែលយើងចង់ក្លាយជា។ លើសពីនេះ លោកបានបញ្ជាក់ផងដែរថា គ្រប់យ៉ាងពិតជាអាចធ្វើទៅបានសម្រាប់មនុស្សគ្រប់គ្នា ដើម្បីផ្លាស់ប្តូរជីវិតរបស់ពួកគេពីខាងក្នុងមកខាងក្រៅបើសិនបើពួកគេមានការតាំងចិត្ត។
២. MINDSET
សៀវភៅនេះ នឹងផ្តល់ឱ្យអ្នកនូវវការយល់ដឹងមិនគួរឱ្យជឿទៅលើថា តើផ្នត់គំនិតរបស់អ្នក អាចប៉ះពាល់ដល់ជីវិតរបស់អ្នកប៉ុណ្ណា។ ម្យ៉ាងទៀត Carol Dweck អ្នកចិត្តសាស្រ្តនៅ Stanford បានចំណាយពេលជាច្រើនទស្សវត្សរ៍ស្រាវជ្រាវពីផ្នត់គំនិតដែលមានឥទ្ធិពលយ៉ាងជ្រាលជ្រៅលើ សមត្ថភាពរបស់មនុស្សម្នាក់ក្នុងការទទួលបានជោគជ័យ។ បន្ថែមពីនេះ អ្នកនឹងរៀនពីផលប៉ះពាល់នៃការមានផ្នត់គំនិតថេរ និងអត្ថប្រយោជន៍ដ៏អស្ចារ្យ នៅពេលផ្នត់គំនិតរបស់អ្នករីកចម្រើន ដោយDweck ពិពណ៌នាយ៉ាងច្បាស់អំពីរបៀបដែលផ្នត់គំនិតថេររារាំងយើងពីការឈានដល់គោលដៅរបស់អ្នក និង វិធីដែលផ្នត់គំនិតរីកចម្រើនបង្ហាញអ្នកសម្រាប់ភាពជោគជ័យនៅគ្រប់ផ្នែកនៃជីវិតរបស់យើងបន្ទាប់ពីអ្នកបានអាន។
៣. ATOMIC HABITS
នៅក្នុងសៀវភៅនេះ Atomic Habits សៀវភៅនេះនឹងផ្តល់ឱ្យអ្នកនូវគន្លឹះ ដែលអ្នកត្រូវការដើម្បីកែប្រែទម្លាប់អាក្រក់ និងបង្កើត ទម្លាប់ថ្មី ដែលផ្តល់ភាពវិជ្ជមានដល់ជីវិតអ្នក និងរបៀបដែលមានសារៈសំខាន់ក្នុងការយកចិត្តទុកដាក់ ពីទម្លាប់តិចតួចបំផុតដែលអាចធ្វើទៅបានជារៀងរាល់ថ្ងៃ។ James Clear ស្វែងយល់យ៉ាងស៊ីជម្រៅអំពីមូលហេតុដែលទម្លាប់គឺជាមូលដ្ឋានគ្រឹះនៃជីវិតរបស់មនុស្សម្នាក់ និងចិត្តវិទ្យានៅពីក្រោយវិធីបំបាត់ទម្លាប់អាក្រក់ និងបង្កើតភាពវិជ្ជមានសម្រាប់ជីវិតអ្នក ដោយ បទពិសោធន៍ជីវិតរបស់អ្នកគឺទាក់ទងដោយផ្ទាល់ជាមួយនឹងទម្លាប់ប្រចាំថ្ងៃរបស់អ្នក។
៤. CAN’T HURT ME
សៀវភៅ Can’t Hurt Me ផ្តល់ការបំផុសគំនិតដែលមិនគួរឱ្យជឿ ដោយជីវិតរបស់ Goggins គឺជារឿងមួយដែលគួរអោយចាប់អារម្មណ៍បំផុតដែលបង្កប់អត្ថន័យនៃការប្រែក្លាយជីវិតរបស់អ្នកពីជនរងគ្រោះទៅជាអ្នកឈ្នះវិញ។ លើសពីនេះ ជួយឲ្យអ្នក ទទួលយកការឈឺចាប់ ហើយប្រែក្លាយវាទៅជាការបំផុសគំនិតមិនគួរឱ្យជឿបន្ទាប់ពីអ្នកបានអានសៀវភៅនេះរួច។
៥. THE MIRACLE MORNING
ប្រសិនបើអ្នកជាមនុស្សដែលចង់មានទម្លាប់ល្អ ហើយចង់សម្រេចកិច្ចការបានច្រើនក្នុងមួយថ្ងៃ ប៉ុន្តែអ្នកហាក់ដូចជាមិនអាចរកពេលវេលាបានដើម្បីធ្វើ សៀវភៅ The Miracle Morning នេះអាចជួយឲ្យអ្នកបានសម្រេចអ្វីដែលអ្នកចង់។ លើសពីនេះ Hal Elrod ពន្យល់ថាតើវាមានសារៈសំខាន់ប៉ុណ្ណាក្នុងការចាប់ផ្តើមថ្ងៃរបស់អ្នក ហើយហេតុអ្វីបានជាការភ្ញាក់ពីគេងពេលព្រឹក មានឥទ្ធិពលយ៉ាងខ្លាំងទៅលើជីវិតរបស់អ្នក។ លើសពីនេះ សៀវភៅនេះ បានលើកទឹកចិត្តអ្នក ឲ្យចាប់ផ្តើមអនុវត្តទម្លាប់ល្អៗ និង ស្វែងរកពេលវេលាសម្រាប់ទម្លាប់ពេលព្រឹកព្រលឹមរបស់អ្នកដូចជា ការធ្វើលំហាត់ប្រាណ ការតាំងសមាធិ ការអានសៀវភៅជាដើម។
សៀវភៅទាំងអស់នេះ សម្រាប់ឲ្យអ្នកស្វែងយល់ពីគោលដៅនៃជីវិត និង ទម្លាប់ល្អៗដែលអ្នកគួរតែអនុវត្ត ផ្នត់គំនិតថ្មីៗ ដើម្បីបោះជំហានទៅដល់អ្វីដែលអ្នកចង់បាន។ បន្ថែមពីនេះ សង្ឃឹមថាសៀវភៅមួយក្នុងចំណោមសៀវភៅទាំងនេះអាចឲ្យអ្នកដឹងយ៉ាងច្បាស់ពីគោលដៅជីវិតរបស់អ្នក។
ប្រភព ៖ awakenedadulting.com
បញ្ចេញមតិយោបល់