ហេតុផល ៤ យ៉ាងដែលអ្នកគួរតែសាកល្បងធ្វើដំណើរកម្សាន្តម្នាក់ឯងម្តងក្នុងមួយជីវិត

Vachana-Website-Life3-Carrier
ដឹងទេការធ្វើដំណើរផ្សងព្រេង ឬ ដើរលេង ទៅកន្លែងណាមួយ ពិតជាអាចពង្រីកចំណេះដឹងរបស់អ្នកបានមែន ប៉ុន្តែប្រសិនបើអ្នកធ្វើដំណើរតែម្នាក់ឯង អ្នកនឹងកាន់តែយល់ច្បាស់ពីខ្លួនឯង និងបង្កើនជំនាញដែលអ្នកត្រូវការដើម្បីជាភាពជោគជ័យក្នុងជីវិត។ ក្រៅ​ពី​នេះ ការ​ធ្វើ​ដំណើរ​តែ​ម្នាក់​ឯង​ក៏​ជា​មេរៀន​ដ៏​ធំ​បំផុត​សម្រាប់​ជីវិត​របស់​អ្នក​ដែរ គឺ អ្វីថ្មីៗ ដែលអ្នករៀនពីការធ្វើដំណើររបស់អ្នក អាចផ្លាស់ប្តូរជីវិតរបស់អ្នកឲ្យល្អប្រសើរក៏ថាបាន។ ហើយនេះគឺជាហេតុផល ៤ យ៉ាងដែលធ្វើឱ្យការធ្វើដំណើរតែម្នាក់ឯងអាចជាបទពិសោធន៍ដ៏អស្ចារ្យ។
១. ដឹងពីទិដ្ឋភាពខាងក្រៅខុសពីបរិយាកាសជុំវិញខ្លួន
ការធ្វើដំណើរតែម្នាក់ឯងគឺ ជាការភ័យខ្លាចដ៏ធំបំផុតដែលមនុស្សជាច្រើនបានជួបប្រទះ និង មានអារម្មណ៍បែបនេះជាមិនខាន។ លើសពីនេះពេលដែលអ្នករៀនធ្វើដំណើរម្នាក់ឯងអ្នកច្បាស់មានទំនួលខុសត្រូវជាចម្បងសម្រាប់សុវត្ថិភាពរបស់ខ្លួនឯង និង ហានបើកចិត្តទទួលយកបរិយាកាសថ្មីៗដែលអ្នកបានឆ្លងកាត់។ សំខាន់ជាងនេះអ្នកប្រាកដជាទទួលបានពិសោធន៍ថ្មីៗកាន់តែច្រើន និង ចេះនិងសម្របខ្លួនទៅនឹងបរិយាកាសប្លែកមួយប្រភេទទៀត ព្រមទាំងរៀនពីទិដ្ឋភាពជុំវិញខ្លួនបានលឿនជាងមុន ដោយសារវាបង្កើនសមត្ថភាពយល់ដឹងរបស់អ្នកផងដែរ។
២. បង្កើនភាពក្លាហានជាងមុន
មនុស្សគ្រប់រូបមានការភ័យខ្លាចរៀងៗខ្លួន ប៉ុន្តែត្រូវរៀនដោះស្រាយបែបណាដែលល្អ និង អាចឲ្យអ្នកហានប្រឈមមុខនឹងបញ្ហាផ្សេងៗជាច្រើននៅពេលធ្វើដំណើរតែម្នាក់ឯង ហើយនេះគឺជាឱកាសដ៏ល្អបំផុត ដើម្បីឲ្យអ្នករៀនពីរបៀបដោះស្រាយបញ្ហាទាំងនោះ។ ម្យ៉ាងទៀតប្រសិនបើអ្នកជម្នះភាពភ័យខ្លាចរបស់អ្នកបានល្អ អ្នកអាចយកឈ្នះវាបានយ៉ាងងាយ ដូចជា មនុស្សកាន់តែរឹងមាំនៅពេលដែលពួកគេហ៊ានតទល់នឹងការភ័យខ្លាចរបស់ពួកគេ ដូច្នេះកុំបោះបង់ឱកាសដើម្បីបំបែករបាំងដែលអ្នកខ្លាច ឲ្យទៅជារឿងមួយ ដែលធ្វើឲ្យខ្លួនឯងប្រសើរជាងមុន។
៣. ជួយបង្កើនទំនាក់ទំនងជាមួយមនុស្សជុំវិញខ្លួន
ការធ្វើដំណើរម្នាក់ឯងក៏អាចជារឿងល្អម្យ៉ាងដែលងាយស្រួលឲ្យអ្នកបង្កើតទំនាក់ទំនងជាមួយមនុស្សថ្មីៗក្នុងបរិយាកាសមួយដែលប្លែក និង អាចជួយឲ្យអ្នកបានចែករំលែកពីបទពិសោធន៍ជីវិតដែលអ្នកមានទៅកាន់ពួកគេបានផងដែរ។ មិនតែប៉ុណ្ណោះអ្នកអាចផ្សារភ្ជាប់ជាមួយទំនាក់ទំនងសង្គម និង ព្រមទាំងពង្រីកបណ្តាញទំនាក់ទំនងរបស់អ្នក ថែមទាំងអាចរៀនពីរបៀបរស់នៅ និង វប្បធម៌របស់មនុស្សជុំវិញខ្លួនបានទៀតផង។
៤. កែលម្អការសម្រេចចិត្តឲ្យបានត្រឹមត្រូវ
នៅពេលអ្នកសាកល្បងស្វែងរកជីវិតដែលស្ថិតក្នុងបរិយាកាសថ្មីអ្នកត្រូវតែមានគម្រោងនិងការសម្រេចចិត្តមួយដែលត្រឹមត្រូវព្រោះប្រសិនបើអ្នកគិតមិនបានដិតដល់អ្នកនិងធ្វើឲ្យខ្លួនឯងពិបាកជាមិនខាន។ បន្ថែមពីនេះ វានឹងជួយឲ្យជីវិតអ្នកកាន់តែងាយស្រួលនៅពេលខាងមុខ ហើយមិនត្រឹមតែជួយអ្នកឱ្យកាន់តែមានភាពជឿជាក់ និងរហ័សរហួនប៉ុណ្ណោះទេ ប៉ុន្តែអ្នកក៏អាចហ៊ានប្រឈមមុខនឹងហានិភ័យបន្ទាប់ពីធ្វើការសម្រេចចិត្តដោយខ្លួនឯងផងដែរ។
ការធ្វើដំណើរម្នាក់ឯងមិនមែនជារឿងមិនល្អនោះទេ ប៉ុន្តែថែមទាំងឲ្យយើងស្គាល់ពីបទពិសោធន៍ថាយើងអាចរឹងមាំបានប៉ុណ្ណា ដូចនេះពេលខ្លះអ្នកគួរតែសាកល្បងរៀនដើរលេងម្នាក់ឯងដើម្បីឲ្យស្គាល់ពីទិដ្ឋភាពដែលអ្នកមិនធ្លាប់ដឹង។
 
បញ្ចេញមតិយោបល់

© 2020-2023 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ វចនា មេឌា។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីមែល ឬទូរស័ព្ទលេខ​ (+855) 095 429 933 ។ សូម​អរគុណ!

អត្ថបទ​ទាក់ទង