Karl Ting សរសើរ Crystal Fung ថាឆ្លាត និងចេះគិតគូរច្រើន

Vachana-Website-Entertainments-Ad-2-5

ថ្មីៗនេះ ក្រៅពីឡើងកក្រើកឆាកក្នុងនាមជាសមាជិកក្រុម «តារាកំពូលអាស៊ី» រឿងភាគទូរទស្សន៍ «You Are Not Her» តារាប្រុសរូបនេះ បានចាប់ដៃគូសម្តែងជាតួឯកជាមួយ Crystal Fung ផងដែរ។ 

លើសពីនេះ សម្រាប់រឿងមួយនេះទើបតែចាក់ផ្សាយចប់ មិនទាន់មានការភ្ញាក់ផ្អើល និងផ្ទុះការគាំទ្រទេ ប៉ុន្តែ Karl Ting បានលេចមុខញឹកញាប់ ដែលធ្វើឲ្យកាន់តែមានមានប្រជាប្រិយភាពខ្លាំងបន្ថែមទៀត។ ដូច្នេះហើយ សម្រាប់ការថតរឿងមួយនេះ Karl Ting ចំណាយអស់រយៈពេល 3 ខែនៃការធ្វើការជាមួយទាំងយប់ទាំងថ្ងៃជាមួយ Crystal Fung។ 

បន្ទាប់ពីចាប់ផ្តើមស្គាល់គ្នា Karl Ting បានសរសើរតារាស្រីវ័យ ២៩ឆ្នាំរូបនេះថា ពិតជាមានភាពវៃឆ្លាត និងចេះគិតគូរពិតមែន ដោយនាងជួយទិញកាហ្វេឲ្យខ្ញុំ ហើយថែមទាំងរៀបចំអាហារបួសសម្រាប់ខ្ញុំទៀតផង ព្រោះនាងដឹងថាខ្ញុំមិនញ៉ាំសាច់ ហើយនាងបានរៀបចំច្រាសដុសធ្មេញ និងស្ករកៅស៊ូសម្រាប់ខ្ញុំសម្រាប់ឈុតថើបរបស់យើងផងដែរ។ 

លោក Karl និយាយថាគាត់សឹងនឹងទប់ចិត្តមិនជាប់ ហើយសង្ឃឹមថាមិត្តស្រីរបស់គាត់គឺមានចរឹកលក្ខណៈបែបនេះ។ គួរបញ្ជាក់ដែរថា Karl Ting នៅមិនទាន់មានមិត្តស្រីនៅឡើយទេ ព្រោះលោកនិយាយថាដោយសារតែរវល់ពេកទើបខ្ញុំមិនមានពេលគិតរឿងមួយនេះ។

Karl Ting បានចូលប្រឡូកក្នុងវិស័យនេះអស់រយៈពេល 7 ឆ្នាំហើយ គាត់មានអារម្មណ៍ថាគាត់ជួបប្រទះនឹងឱកាសច្រើនជាងអ្នកដទៃ និងទទួលបានលើសពីការរំពឹងទុក ដូច្នេះហើយគាត់ពិតជាដឹងគុណ និងសន្យាថានឹងខិតខំប្រឹងប្រែងបន្តទៅមុខទៀត។

ប្រភព ៖ hk.on.cc

បញ្ចេញមតិយោបល់

© 2020-2023 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ វចនា មេឌា។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីមែល ឬទូរស័ព្ទលេខ​ (+855) 095 429 933 ។ សូម​អរគុណ!

អត្ថបទ​ទាក់ទង