រឿង Queen Of Tears មិនត្រឹមតែជាខ្សែភាពយន្តដ៏ល្បីប៉ុណ្ណោះទេ ប៉ុន្តែសាច់រឿង និង តម្លៃអប់រំក៏មានច្រើនដែលគួរឲ្យយើងស្វែងយល់នៅក្នុងរឿងមួយនេះ។
1. លុយ និង អំណាចរបស់អ្នកមិនអាចស្ថិតស្ថេរបានរហូតនោះទេ ដូច្នេះហើយទោះស្ថិតនៅក្នុងស្ថានភាពណាក៏ដោយត្រូវចេះរៀនដាក់ខ្លួន និងបន្ទាប់ខ្លួនជានិច្ច។
2. ត្រូវប្រយ័ត្នជាមួយមនុស្សជុំវិញខ្លួន ព្រោះអ្នកខ្លះចាំតែលួចខាំអ្នក នៅពេលដែលអ្នកបរាជ័យហើយបាត់បង់គ្រប់យ៉ាង
3. មនុស្សខ្លះសំដែងធ្វើល្អនៅនឹងមុខអ្នក ដើម្បីប្តូរយកទំនុកចិត្តអ្នកជាមុនសិន ជួនកាលបើអ្នកមិនយកចិត្តទុកដាក់សង្កេតឲ្យមែនទែនទេ នោះអ្នកនឹងត្រូវគេបោកបញ្ឆោតជាក់ជាមិនខាន
4. មុខមាត់ពិតប្រាកដរបស់មនុស្សនឹងបង្ហាញចេញច្បាស់បំផុត ស្របពេលដែលអ្នកធ្លាក់ដល់ចំណុចដែលទាបបំផុត
5. មនុស្សដែលស្រឡាញ់អ្នកពិត តែងស្រឡាញ់អ្នកមិនថាអ្នកស្ថិតក្នុងស្ថានភាពលំបាក
6. ការប្រាស្រ័យទាក់ទងគ្នា តែងតែជាគន្លឹះល្អមួយ ក្នុងការជួយឲ្យជីវិតអាពាហ៍ពិពាហ៍កាន់តែផ្អែមល្ហែមរវាងប្តីប្រពន្ធ
7.ទោះជាអ្នកមានទ្រព្យសម្បតិ្តច្រើនប៉ុណ្ណា ក៏មិនប្រាកដឡើយថាអ្នកអាចសប្បាយចិត្តបានច្រើនជាងមនុស្សសាមញ្ញធម្មតា
ទាំងអស់នេះសុទ្ធតែជាចំណុចល្អៗ ដែលយើងអាចស្វែងយល់បន្ថែមបាន តាមរយៈរឿង K-drama មួយនេះ ព្រោះពេលខ្លះសាច់រឿងអាចត្រូវជាមួយជីវិតពិតជាក់ស្តែងក៏មានដែរ។