ចំណុចលេចធ្លោរបស់មនុស្សស្រីមួយចំនួន ដែលមនុស្សប្រុសតែងតែកត់សម្គាល់ ហើយចាប់អារម្មណ៍

Vachana-Website-Life-&-Carrier4

ដឹងទេហេតុអ្វីមនុស្សស្រីដែលតែងខ្លួនសាមញ្ញនិងធម្មតាអាចទាក់ទាញមនុស្សប្រុសមួយចំនួនឲ្យលង់ស្រឡាញ់ខ្លួនបាន ព្រោះពួកគេមានចំណុចពិសេសដែលទាក់ចិត្តមនុស្សប្រុសឲ្យចាប់អារម្មណ៍បាន។​ភាពទាក់ទាញខ្លះមិនមែនកើតចេញពីភាពស្អាត រូបរាងដូចតារាទេ តែវាជាចំណុចលេចធ្លាដែលធ្វើឲ្យមនុស្សប្រុសចាប់អារម្មណ៍នាង។

១. កែវភ្នែក

ក្រសែភ្នែកពិតជាសំខាន់ណាស់ ព្រោះកែវភ្នែកមនុស្សស្រីមានភាពស្រទន់បង្កប់មន្តស្នេហ៍ដែលធ្វើឲ្យមនុស្សប្រុសងាយនឹងធ្លាក់ក្នុងអន្លង់ស្នេហ៍ណាស់បើពួកគេសម្លឹងមើលភ្នែករបស់នាង។ ម្យ៉ាងទៀតកែវភ្នែកគឺជាកន្លែងដែលប្រាប់អារម្មណ៍របស់ខ្លួនទៅកាន់នរណាម្នាក់ដោយមិនចាំបាច់និយាយ។

២ អត្តចរិត​ និងកាយវិការ

មនុស្សស្រីមិនគួរមានកាយវិការច្រង៉េងច្រង៉ាងនោះទេ ទោះបីជាអ្នកមិនសូវចេះទន់ភ្លន់ក៏ដោយ តែក៏មិនគួរសម្ដែងនូវកាយវិការឆ្មើងឆ្មៃមកក្រៅដែរ។ ចំនុចនេះមិនមែនឲ្យអ្នកសម្តែងឲ្យខុសពីចរិតពិតរបស់អ្នកទេ ប៉ុន្តែអ្នកគួរតែរៀបចំកាយវិការឲ្យ សមរម្យចំពោះខ្លួនឯង។ អ្នកដែលលឺគេនិយាយអត់ថា កាយវិការមនុស្សស្រីអាចសម្លាប់ចិត្តមនុស្សប្រុសបាន នេះមានន័យថាមនុស្សប្រុសគឺមានប្រតិកម្មខ្លាំងណាស់ទៅលើមនុស្សស្រី ហើយពួកគេតែងតែកត់សម្គាល់លើមនុស្សស្រីជានិច្ច។ មនុស្សស្រីខ្លះឃើញភ្លាមមាននិស្ស័យភ្លែត ព្រោះមើលទៅគួរឲ្យស្រឡាញ់ហើយទន់ភ្លន់បែបរឹងមាំ ដែលជាប្រភេទមនុស្សស្រីដែលមានភាពលេចធ្លោតែម្ដង។

៣ ក្លិនខ្លួន

នេះជារឿងចាំបាច់ណាស់សម្រាប់មនុស្សស្រីគ្រប់រូប ព្រោះមិនមែនតែមនុស្សប្រុសទេដែលចូលចិត្តមនុស្សស្រីដែលមានក្លិនក្រអូប គឺគ្រប់គ្នាតែម្ដង។ មនុស្សស្រីដែលមានក្លិនខ្លួនល្អធ្វើឲ្យមនុស្សគ្រប់គ្នាមានអារម្មណ៍ល្អពេលនៅក្បែរអ្នក លើសពីនេះវាជាចំណុចមួយដែលធ្វើឲ្យមនុស្សស្រីគួរតែរៀនថែរក្សាក្លិនឲ្យល្អជារៀងរាល់ថ្ងៃ ព្រោះធ្វើឲ្យអ្នកមានទំនុកចិត្តនៅពេលដែលអ្នកឈរក្បែរនរណាម្នាក់។

៤ មានសមត្ថភាព

ពិតណាស់មនុស្សស្រីដែលមនុស្សប្រុសចង់បានមិនមែនមានត្រឹមតែរូបរាងខាងក្រៅប៉ុណ្ណោះទេ ប៉ុន្តែជាមនុស្សស្រីដែលមានសមត្ថភាព ចេះបត់បែន ចេះយល់ការ និង ចេះសម្របខ្លួនតាមស្ថានភាពដែលកើតឡើង។​ ម្យ៉ាងទៀតមនុស្សស្រីដែលមានសមត្ថភាពមិនខ្វះមនុស្សប្រុសស្រឡាញ់និងចង់បាននោះទេ ដូច្នេះសមត្ថភាពនេះហើយជាចំណុចខ្លាំង ដែលមិនមែនអ្នកណាក៏អាចមាន។

៥ ចិត្តល្អ

មនុស្សស្រីដែលចូលចិត្តជួយអ្នកដទៃ ចេះចែករំលែក និងមានចិត្តល្អតែងតែធ្វើឲ្យបុរសលង់ស្រឡាញ់ដោយមិនដឹងខ្លួន ព្រោះពួកគេយល់ថាមនុស្សស្រីបែបនេះគឺមិនមានចិត្តអាត្មានិយមឡើយ។ សេចក្តីល្អនេះហើយជាចំណុចដំបូងដែលគេចាប់អារម្មណ៍នូវអ្វីដែលពួកគេឃើញ និងមានអារម្មណ៍ថាមនុស្សស្រីម្នាក់នោះមានភាពស្អាតរួចជាស្រេចទៅហើយ។

ចំណុចខ្លះគឺយើងមានមកពីធម្មជាតិទៅហើយ ដូច្នេះមិនមែនសម្ដែងទេ តែចូលកែប្រែនូវចំំនុចដែលខ្លួនខ្វះខាត ហើយ​នោះមិនមែនតែដើម្បីឲ្យតែមនុស្សប្រុសស្រឡាញ់នោះទេ គឺដើម្បីខ្លួនឯង។ មនុស្សប្រុសចូលចិត្តមនុស្សស្រីដែលធ្វើជាខ្លួនឯង និងធម្មជាតិ ព្រោះពួកគេដឹងថាមនុស្សស្រីដែលព្យាយាមសម្ដែង គឺជាមនុស្សស្រីគួរឲ្យខ្លាចបំផុត។

បញ្ចេញមតិយោបល់

© 2020-2023 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ វចនា មេឌា។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីមែល ឬទូរស័ព្ទលេខ​ (+855) 095 429 933 ។ សូម​អរគុណ!

អត្ថបទ​ទាក់ទង