Oprah Winfrey ជាតារាទូរទស្សន៍ល្បីបំផុតមួយរូបនាពេលបច្ចុប្បន្ន។ មិនតែប៉ុណ្ណោះនាងគឺជាជនជាតិអាមេរិកដើមកំណើតអាហ្វ្រិកដែលមានជាងគេបំផុតនៃសតវត្សទី 20 បានកសាងអាជីពប្រកបដោយស្ថិរភាព និងបានសាងទ្រព្យសម្បត្តិដ៏ច្រើន និងទទួលបានរង្វាន់ជាច្រើនថែមទៀតផង។
យ៉ាងណាមិញ បើការក្រឡេកមើលអតីតជីវិតរបស់នាងពិតជាជូរចត់ខ្លាំងមែនទែន មុនក្លាយជាមហាសេដ្ឋី និងមានភាពល្បីល្បាញបែបនេះ។
Oprah Winfreyនាងកើតក្នុងគ្រួសារដែលមានប្រវត្តិក្រីក្រ ហើយថែមទាំងទទួលរងការរំលោភបំពានផ្លូវភេទពីពូ បងប្អូនជីដូនមួយរបស់នាង ទុក្ខលំបាកទាំងនេះបានកើតឡើងខណៈពេលដែលនាងមានអាយុត្រឹមតែ 9 ឆ្នាំប៉ុណ្ណោះ។
ក្រោយមក អ្វីៗបានប្រសើរឡើងនៅពេលដែលនាងបានផ្លាស់ទៅរស់នៅជាមួយឪពុករបស់នាងនៅអាយុ 14 ឆ្នាំ។ បន្ទាប់មកទៀត នាងបានទទួលអាហារូបករណ៍ទៅសាកលវិទ្យាល័យ Tennessee ហើយបន្ទាប់ពីបញ្ចប់ការសិក្សា នាងបានចូលបម្រើការងារក្នុងវិស័យសារព័ត៌មានជាអ្នកហាត់ការនៅស្ថានីយ៍វិទ្យុមួយ។
យ៉ាងណាក៏ដោយ បន្ទាប់ពីចូលស្ថានីយមួយរយៈខ្លី នាងត្រូវបានគេបណ្តេញចេញដោយសារអ្នកទាំងនោះថានាងមិនសមនឹងធ្វើការខាងទូរទស្សន៍។ ទោះបីត្រូវគេបណ្តេញចេញ ដោយតាំងចិត្តដើម្បីសម្រេចក្តីសុបិនរបស់នាង នាងបានចូលរួមកម្មវិធីជជែកដ៏រំជើបរំជួលតាមទូរទស្សន៍ដែលមានអត្រាទាបបំផុត បន្ទាប់ពីនោះនាងបានសាងភាពល្បីល្បាញឲ្យខ្លួនឯង និង អាជីពមួយគួរឱ្យកត់សម្គាល់។
ទោះបីជាមានការលំបាកយ៉ាងណាក៏ដោយ នាងនៅតែព្យាយាមឆ្លងកាត់ការបរាជ័យ ព្រមទាំងជម្នះនូវស្រមោលអន្ធរកាលដ៏អាក្រក់បានដើម្បីបន្តក្តីសុបិនរបស់នាងរហូតដល់ទទួលបានជោគជ័យវិញ។ ទាំងអស់នេះហើយជាភាពអស្ចារ្យរបស់ Oprah Winfrey ដែលអ្នកទាំងអស់គ្នាគួរតែកត់សម្គាល់និងរៀនតាមបុគ្គលដែលមានភាពរឹងមាំក្នុងជីវិតបែបនេះ។
ប្រភព ៖ booksummaryclub.com