ភាពបរាជ័យរបស់ Walt Disney បង្រៀនឲ្យអ្នកដើរតាមក្តីស្រមៃរបស់អ្នក

Vachana-Website2-Life-Ad-2

សព្វថ្ងៃនេះ Disney គឺជាក្រុមហ៊ុនគំនូរជីវចល និងសួនកម្សាន្តដ៏ធំបំផុតមួយនៅលើពិភពលោក និងល្បីល្បាញបំផុត ព្រមទាំងផ្តល់ឱ្យកុមារ និងមនុស្សពេញវ័យនូវបទពិសោធន៍ដ៏អស្ចារ្យមួយ!ហើយក៏ជាក្រុមហ៊ុនមួយត្រូវបានជាប់ចំណាត់ថ្នាក់លេខ 53 នៅលើបញ្ជីក្រុមហ៊ុន Fortune 500 ឆ្នាំ 2022 នៃក្រុមហ៊ុនធំបំផុតនៅសហរដ្ឋអាមេរិកដោយប្រាក់ចំណូល។

ស្ថាបនិក Disney លោក Walt Disney គឺជាបុរសដែលបង្កើតគំនិតបង្កើតតុក្កតា ប៉ុន្តែមុននឹងទទួលបានភាពជោគជ័យ Walt Disney ក៏មានបញ្ហាប្រឈមមិនតិចដែរ។ នៅពេលចាប់ផ្តើម ការបង្កើតគំនិតផលិតភាពយន្តរបស់គាត់ត្រូវបានគេមើលងាយ និងចាត់ទុកថាបរាជ័យទាំងស្រុង។ មួយរយៈពេលខ្លី គាត់បានធ្វើការនៅកាសែត Kansas City Star ប៉ុន្តែក្រោយមកត្រូវបានបណ្តេញចេញនៅឆ្នាំ 1919 ដោយត្រូវបានគេនិយាយថា អ្នកនិពន្ធខ្វះការស្រមើលស្រមៃ។

ទាំងអស់នេះហើយ បានជំរុញឱ្យគាត់ចូលទៅក្នុងអាជីវកម្មប្រកបដោយប្រសិទ្ធភាព ដែលគាត់បានទិញស្ទូឌីយោគំនូរជីវចលមួយដែលមានឈ្មោះថា Laugh-O-Gram ។ នៅ​ពេលនោះដែរ គាត់​បាន​ចូល​ចិត្ត​ប្រឹក្សា​ជាមួយ​មនុស្ស​ផ្សេង​ទៀត ហើយ​ព្យាយាម​បញ្ចូល​គំនិត​ថ្មី​ទៅ​ក្នុង​អ្វី​ដែល​គាត់​បាន​ធ្វើ។ 

នេះបាននាំមកនូវភាពជោគជ័យយ៉ាងច្រើន និងបង្ខំឱ្យគាត់ជួលបុគ្គលិកដែលមានប្រាក់ខែដើម្បីជួយ។ ប៉ុន្តែអ្វីដែលមិនគួរឲ្យជឿនោះ Walt Disney បានក្ស័យធនហើយក៏ជាចំណុចសំខាន់មួយក្នុងជីវិតរបស់បុរសនេះគឺថាគាត់មានចំណេះដឹងតិចតួចក្នុងការគ្រប់គ្រងហិរញ្ញវត្ថុ ហើយរឿងនេះបាននាំឱ្យក្រុមហ៊ុនត្រូវក្ស័យធន និងបិទទ្វារយ៉ាងឆាប់រហ័ស។ 

វាមិនងាយស្រួលទេ សម្រាប់អ្នកដែលបានប្រឈមមុខនឹងការបរាជ័យដ៏ធំសម្បើមបែបនេះ  តែ Walt Disneyបានចាប់ផ្តើមពីចំនុចសូន្យម្តងទៀត និង បានបន្តបន្តក្តីសុបិនរបស់គាត់ ដែលជាមូលហេតុ ធ្វើឲ្យគាត់មានក្រុមហ៊ុន Walt Disneyមួយនេះ ។ សព្វថ្ងៃនេះក្រុមហ៊ុនគឺជាក្រុមហ៊ុនមួយដែលទទួលបានប្រាក់ចំណេញច្រើនបំផុតនៅក្នុងពិភពលោក!

ភាពបរាជ័យដែល Walt Disney បានជួបប្រទះកាលពីដើមដំបូងបានធ្វើឱ្យវាអាចទៅរួចសម្រាប់គាត់ដើម្បីរៀនពីសារៈសំខាន់នៃការប្រឹក្សាជាមួយមនុស្សនិងទទួលបានទស្សនៈផ្សេងៗពីគ្នា ដើម្បីដឹងថាការគិត និង ការមើលឃើញ និង ចំណូលចិត្តរបស់មនុស្សគឺខុសគ្នា មុនពេលធ្វើការសម្រេចចិត្តបើកក្រុមហ៊ុននោះ។ មិនតែប៉ុណ្ណោះ លោកក៏បានដឹងពីសារៈសំខាន់ចំពោះការចេះគ្រប់គ្រងបញ្ហាហិរញ្ញវត្ថុឲ្យបានប្រសើរផងដែរ ព្រោះនៅពេលដែលមនុស្សម្នាក់ខ្វះជំនាញមួយនេះ នោះជាហានិភ័យខ្ពស់បំផុតនៅពេលដែលបើកក្រុមហ៊ុនមួយ។

អ្វីដែលយើងអាចរៀនពី Walt Disney បាននោះគឺ ទោះបីជាមានមនុស្សប្រាប់គាត់ថាគាត់ខ្វះការស្រមើស្រមៃក៏ដោយ គាត់មិនដែលបោះបង់ក្តីស្រមៃរបស់គាត់ទេ ហើយទីបំផុត លោកត្រូវបានគេចាត់ទុកថាជាមនុស្សដែលមានគំនិតច្នៃប្រឌិតបំផុតក្នុងប្រវត្តិសាស្ត្រពិភពលោក។

ប្រភព ៖ booksummaryclub.com

បញ្ចេញមតិយោបល់

© 2020-2023 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ វចនា មេឌា។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីមែល ឬទូរស័ព្ទលេខ​ (+855) 095 429 933 ។ សូម​អរគុណ!

អត្ថបទ​ទាក់ទង