កាលពីម្សិលមិញនេះ មង្គលការរបស់ Influencer ដ៏ល្បីទាំង២ គឺ ហេង សុខវិសាល និង ជា ស្រីនា ពិតជាមានការផ្ទុះកក្រើកជាខ្លាំងអស់អ្នកសិល្បៈ បុគ្គលល្បីៗក្នុងសង្គមទៅចូលរួម ក៏ដូចជាចូលរួមរំភើបត្រេកអរ និងជូនពរអ្នកទាំងពីរផងដែរ។
ក្នុងនោះ មង្គលការមួយនេះពិតជារៀបចំយ៉ាងធម និងល្អមែនទែនមិនថាការតុបតែង និងការដូសម្រាប់ភ្ញៀវដែលចូលរួមជាដើម។ អ្វីដែលកាន់តែពិសេសនោះគឺ ម៉ូដសម្លៀកបំពាក់ស្អាតៗប្រណិតៗ របស់កូនក្រមុំ ព្រោះមានម្តាយជាម្ចាស់សម្អាងការ។
បើក្រឡេកមើលទៅម៉ូដសម្លៀកបំពាក់របស់ស្រីនា វិញគឺពិតជាស្រស់ស្អាត ប្រណិត និងរំលេចនូវម៉ូដក្បូក្បាច់រចនាសមជា សម្លៀកបំពាក់ប្រពៃណីខ្មែរ ដែលពោពេញទៅដោយការប្រិតប្រៀង មានឈុតខ្លះឌិនចេញជាផ្ការំដួលទៀតផង។
បញ្ចេញមតិយោបល់