កញ្ញាស៊ីន យូប៊ីន ធ្វើឲ្យ ARMY និង Ahgase ច្រណែនខ្លាំង ព្រោះតែរឿងនេះ!

News-&-Entertainment-

ដូចដែលហ្វេនៗបានដឹងរួចមកហើយថា ប្រជាប្រិយភាពរបស់កញ្ញាស៊ីន យូប៊ីន កាន់តែកើនឡើងជារៀងរាល់ថ្ងៃ នោះក៏ព្រោះតែរូបសម្រស់ សមត្ថភាព អត្តចរឹក និងការខិតខំរបស់កញ្ញាផ្ទាល់។

ដោយសារតែហេតុនេះហើយ ទើបកន្លងមកកញ្ញាតែងតែទៅចូលរួមកម្មវិធី Event ធំៗជាច្រើននៅក្រៅប្រទេស ដែលមានការចូលរួមពីតារាល្បីៗជាច្រើននៅជុំវិញពិភពលោក ហើយក្នុងនោះក៏មានសមាជិកក្រុម BTS និង GOT7 ថែមទៀត។

កាលពីកន្លងទៅ តារាស្រីរូបនេះបានធ្វើឲ្យ ARMY ជាច្រើនច្រណែនម្តងរួចមកហើយ ដោយកញ្ញាបានជួប Jungkook ដល់ទៅពីរដង ជាពិសេសលើកចុងក្រោយគឺជួបលក្ខណៈជិតៗតែម្តង នៅមិនទាន់អស់ ថ្មីៗនេះកញ្ញាក៏បានធ្វើឲ្យ Ahgase ច្រណែនម្តង ដោយនាងបានបង្ហោះរូបភាព ដែលខ្លួនបានថតជាមួយ Mark សមាជិកក្រុម GOT7 ជាពិសេសមានរូបមួយដែល Mark បានសម្លឹងមើលមុខរបស់យូប៊ីន បែបលក្ខណៈកោតសរសើរពីរូបសម្រស់របស់នាង។

អត្ថបទដោយ៖ Kim Mira

បញ្ចេញមតិយោបល់

© 2020-2023 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ វចនា មេឌា។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីមែល ឬទូរស័ព្ទលេខ​ (+855) 095 429 933 ។ សូម​អរគុណ!

អត្ថបទ​ទាក់ទង