ថ្មីៗនេះមានឃ្លីបវីដេអូមួយ ពីក្នុងកម្មវិធីដ៏ល្បីល្បាញ Golden Kids កំពុងតែទទួលបានការចាប់អារម្មណ៍ខ្លាំង ដោយសារតែអាកប្បកិរិយារបស់គេ មានភាពចាស់ទុំខ្លាំង ទាំងដែលគេមានអាយុទើបតែ 4ឆ្នាំប៉ុណ្ណោះ។

នៅក្នុងវីដេអូបានបង្ហាញថា Geum Ji Eun កំពុងតែទប់ទឹកភ្នែកមិនឲ្យស្រក់ ខណៈដែលរៀបរាប់ពីភាពឯការរបស់ខ្លួន ក្រោយឪពុកម្តាយរបស់ខ្លួនមិនរវល់នឹងខ្លួន ធ្វើឲ្យអ្នកទស្សនាមិនអាចទប់ទឹកភ្នែកបានគ្រប់ៗគ្នា។

ទន្ទឹមនឹងនេះ ក្រោយឃ្លីបវីដេអូបានផ្សព្វផ្សាយនៅតាម បណ្តាញសង្គមផ្សេងៗ មនុស្សគ្រប់គ្នាក៏បានតែសង្ឃឹមថា ឪពុកម្តាយរបស់ក្មេងប្រុសរូបនេះនឹង ងាកមកយកចិត្តទុកដាក់មើលថែគេឲ្យបានល្អជាងមុន ហើយក៏ផ្តាំផ្ញើទៅមនុស្សគ្រប់គ្នាថា បើខ្លួនមិនទាន់ចេះមើលថែ និងផ្តល់ក្តីស្រឡាញ់ឲ្យក្មេងទេ កុំទាន់មានកូនអីប្រសើរជាង។


បញ្ចេញមតិយោបល់