បន្ទាប់ពីបានចាក់បញ្ចាំងអស់រយៈពេលជាច្រើនថ្ងៃ ខ្សែភាពយន្តខ្នាតធំមួយនេះ ទទួលបានអ្នកទស្សនាជាច្រើនអ្នក ដោយសារតែសាច់រឿងបង្ហាញពីទិដ្ឋភាពជាក់ស្តែងនៃ ក្តីស្រឡាញ់ម្តាយចំពោះកូន ដែលជាចំណុចទាក់ទាញដ៏ខ្លាំងមួយ។

រឿងម៉ែក្រឡាភ្លើងដែលជាវណ្ណកម្មថ្មីនៃចុងឆ្នាំ ២០២៣ ត្រូវបានផ្ទុះការគាំទ្រជាខ្លាំង ដែលសាច់រឿងត្រូវបានដឹកនាំសម្តែងដោយផលិតកម្ម Sastra Film ទោះបីជាកន្លងជាច្រើនថ្ងៃ ក៏នៅតែមានការគាំទ្រដដែល។ លើសពីនេះ មូលហេតុដែលនាំឲ្យរឿងនេះទទួលបានអ្នកទស្សនាច្រើនបែបនេះ អ្នកនិពន្ធបានប្រើសិល្ប៍វិធី មិនថាទាំងសាច់រឿង ទាំងតួសម្តែងសុទ្ធតែបានឆក់យកអារម្មណ៍អ្នកទស្សនាឲ្យចូលនៅក្នុងសាច់រឿងជាមួយគ្នា។

ទោះបីជាសាច់រឿងកម្សត់ និង ល្អមើលយ៉ាងណាក៏នៅតែមានកន្លែងខ្លះដែលអាចបង្វែរ អារម្មណ៍អ្នកមើលឲ្យមានភាពកំប្លែង សើចសប្បាយផងដែរ។
រីឯ Feedback សម្រាប់អ្នកដែលបានទស្សនាហើយ សុទ្ធតែនិយាយថាល្អមើលខ្លាំង សាច់រឿងមានមនោសញ្ចេតនាខ្លាំង ព្រមទាំងអមជាមួយចម្រៀងឡើងគួរឲ្យព្រឺក្បាល។ ដូចនេះ បើអ្នកទាំងអស់គ្នាមិនទាន់បានទស្សនាទេ អាចរួសរាន់ទិញសំបុត្រមើលបានណា។