គ្រងឈុតកូនក្រមុំភ្លាម Shin Min Ah ទទួលបានការចាប់អារម្មណ៍ខ្លាំងតែម្តង

Entertainments-LUMEN

កាលពីថ្ងៃទី 6 ខែសីហា ទីភ្នាក់ងារ AM Entertainment របស់ Shin Min Ah បានចេញវីដេអូរបស់ Shin Min Ah ។ ក្នុង​វីដេអូ​ Shin Min Ah ត្រូវ​បាន​គេ​ឃើញ​កំពុង​តុបតែង​ខ្លួន ​ពេល​ស្លៀក​រ៉ូប​អាពាហ៍ពិពាហ៍ ​យ៉ាង​ស្រស់​ស្អាត។

យោងតាមសេចក្តីរាយការណ៍ បានឲ្យដឹងថា វីដេអូនេះមិនមែន Shin Min Ah បានរៀបចំពិធីមង្គលការផ្ទាល់ខ្លួនទេ ប៉ុន្តែផ្ទុយទៅវិញ តារាស្រីរូបនេះ បានស្លៀកឈុតសម្រាប់ឈុតក្នុងរឿង K-Drama ដែលនឹងមកដល់របស់នាង ដែលមានចំណងជើងថា “No Gain No Love” ។

វីដេអូនេះបានរីករាលដាលយ៉ាងឆាប់រហ័ស ដោយមនុស្សជាច្រើនបានបង្ហាញពីបំណងចង់ឱ្យ Shin Min Ah រៀបការជាមួយមិត្តប្រុស Kim Woo Bin ឆាប់ៗនេះ។

ប្រភព៖ Koreaboo

បញ្ចេញមតិយោបល់

© 2020-2023 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ វចនា មេឌា។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីមែល ឬទូរស័ព្ទលេខ​ (+855) 095 429 933 ។ សូម​អរគុណ!

អត្ថបទ​ទាក់ទង