គ្រប់គ្នាភ្ញាក់ផ្អើល ក្រោយបវរកញ្ញាកូរ៉េ២០១៤ មុខដូច Suzy ខ្លាំងដូចកូនភ្លោះ

News-&-Entertainment-

Suzy តែងតែត្រូវបានគេហៅថា nation’s first love ដោយសារតែសម្រស់ដ៏ស្រស់ស្អាតរបស់នាង ធ្វើឲ្យមនុស្សរាប់ពាន់នាក់ស្រលាញ់នាង។

ទន្ទឹមនឹងនេះ បវរកញ្ញា​កូរ៉េ​អាមេរិក​ឆ្នាំ ២០១៤ Miriam Hyun Wang ក៏កំពុងតែទទួលបានការចាប់អារម្មណ៍ខ្លាំង ដោយសារតែរូបនាងមានមុខមាត់ដូច Suzy ខ្លាំង មិនតែប៉ុណ្ណោះនៅពេលដែល គេដាក់រូបរបស់អ្នកទាំងពីរផ្ទឹមជាប់គ្នា ធ្វើឲ្យអ្នកគាំទ្រជាច្រើនមិនអាចបែងចែកបានថា មួយណាជា Suzy និងមួយណាជា Miriam ។

ហើយមិន​ត្រឹម​តែ​មាន​ទម្រង់​មុខ​ស្រស់​ស្អាត​ដូច Suzy នោះ​ទេ Miriam Hyun Wang ក៏​មាន​រាង​កាយ​សមសួនស្រស់ស្អាត​ខ្លាំង​គួរឲ្យ​ទាក់​ភ្នែកផងដែរ ហើយបន្ទាប់ពីបានឈ្នះការប្រកួតបវរកញ្ញាកូរ៉េសហរដ្ឋអាមេរិក ឆ្នាំ ២០១៤ Miriam Hyun Wang បានតំណាងឲ្យប្រទេសកូរ៉េ ទៅចូលរួមប្រកួតបវរកញ្ញាពិភពលោកឆ្នាំ ២០១៦ ហើយបានជាប់ចំណាត់ថ្នាក់លេខ ១១។

ប្រភព៖ kenh14

បញ្ចេញមតិយោបល់

© 2020-2023 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ វចនា មេឌា។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីមែល ឬទូរស័ព្ទលេខ​ (+855) 095 429 933 ។ សូម​អរគុណ!

អត្ថបទ​ទាក់ទង