គ្រប់គ្នាភ្ញាក់ផ្អើល ពេលឃើញរូបថតជិតៗរបស់ Jisoo ដែលគ្មានការកែសម្រួល

News-&-Entertainment-

ដូចគ្រប់គ្នាបានដឹងរួចមកហើយថា Jisoo សមាជិកក្រុម BLACKPINK មានភាពល្បីល្បាញខ្លាំង ដែលមួយគឺដោយសាររូបរាងដ៏ស្រស់ស្អាតរបស់នាង ហើយជារឿយៗ Jisoo ត្រូវបានគេសរសើរចំពោះសម្រស់ ដ៏ឆើតឆាយរបស់នាង។

យ៉ាងណាមិញ បើ​តាម​អ្នក​ដែល​បាន​ឃើញនាងផ្ទាល់ភ្នែក បាននិយាយ​ថា​នាង​ស្អាត​ជាងនៅក្នុងរូបថតទៅទៀត ជាពិសេសថ្មីៗនេះ រូបថតរបស់ Jisoo ដែលថតជិតៗ និងគ្មានការកែសម្រួលរបស់តារាស្រីរូបនេះ ត្រូវបានផ្សព្វផ្សាយ ហើយភ្លាមៗរូបទាំងនេះក៏បានធ្វើឲ្យ អ្នកគាំទ្រនិងមហាជនជាច្រើនមានភាពស្រឡាំងកាំងខ្លាំង។

គួររំលឹកផងដែរថា មុំកាមេរ៉ាដ៏ជិតបំផុត ដែលជាទូទៅអាចធ្វើឲ្យមនុស្សជាច្រើន មិនពេញចិត្ត ព្រោះអាចមើលឃើញភាពមិនល្អឥតខ្ចោះរបសពួកគេ តែមិនមែនសម្រាប់ Jisoo នោះទេ ព្រោះទោះជាថតរូបនាងជិតយ៉ាងណា ក៏ឃើញតែភាពស្រស់ស្អាត ឆើតឆាយរបស់នាង។

បញ្ចេញមតិយោបល់

© 2020-2023 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ វចនា មេឌា។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីមែល ឬទូរស័ព្ទលេខ​ (+855) 095 429 933 ។ សូម​អរគុណ!

អត្ថបទ​ទាក់ទង