កាលពីថ្ងៃទី១ ខែសីហា ការបង្ហោះមួយបានសរសេរថា “ខ្ញុំគិតថា Lee Jong Suk និង IU បានបែកគ្នាហើយ” បានផ្ទុះឡើងយ៉ាងខ្លាំង ហើយចាប់តាំងពីពេលនោះមក ការបង្ហោះនេះត្រូវបានគេមើលជាង 160K ដង។

នៅក្នុងការបង្ហោះនេះ គេបានអះអាងដោយចង្អុលទៅអត្ថបទមួយអំពី IU និង Lee Jong Suk បានចំណាយពេលថ្ងៃឈប់សម្រាកដាច់ ដោយឡែកពីគ្នា។

ភ្លាមៗ អ្នកលេងអ៊ីនធើណែតផ្សេងទៀត បានបញ្ចេញមតិជាច្រើន ខ្លះដើម្បីការពារគូស្នេហ៍នេះ និងខ្លះទៀតបែជាចង់ឲ្យការបង្ហោះនេះក្លាយជាការពិតទៅវិញ
• “ពួកគេមើលទៅសមជាមួយគ្នាណាស់ អ្នកទាំងពីរគួរនៅជាមួយគ្នារហូតដល់១០០ឆ្នាំ”។
• “ពួកគេមិនបានបែកបាក់គ្នាទេ។ ពួកគេនឹងប្រកាសរៀបការក្នុងពេលឆាប់ៗនេះ”។
• “ខ្ញុំចង់អោយគេបែកគ្នា។ ពួកគេមើលទៅមិនសូវសមជាមួយគ្នាទេ”។
• “ខ្ញុំជាអ្នកគាំទ្រ IU ហើយខ្ញុំនៅទីនេះដើម្បីប្រាប់អ្នកថា ពួកគេនៅតែណាត់ជួប” ។

ប្រភព៖ Koreaboo
បញ្ចេញមតិយោបល់