ថ្មីៗនេះ Jin ត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតសកលដំបូងគេ សម្រាប់ Fred Jewelry ដែល Fred គឺជាម៉ាកគ្រឿងអលង្ការប៉ារីស បានចាប់ផ្តើមតាំងពីឆ្នាំ 1936 មកម្លេះ។ wwd បានបង្ហោះអំពីព័ត៌មាននៅលើ Instagram ដោយបង្ហាញពីមូលហេតុ ដែលយីហោនេះជ្រើសរើស Jin ជាឯកអគ្គរដ្ឋទូតរបស់ពួកគេ។
“ថាមពលដ៏ភ្លឺស្វាង គុណភាពសិល្បៈ គុណតម្លៃ និងស្តង់ដារខ្ពស់ តែងតែជំរុញគាត់ឱ្យពូកែ ដោយឆ្លើយតបយ៉ាងខ្លាំង ជាមួយនឹងអ្នកបង្កើតរបស់យើង និងលោក Fred Samuel ដែលគាត់ចែករំលែកនូវសុទិដ្ឋិនិយម ដែលមិនអាចផ្លាស់ប្តូរបាន និង joie de vivre” – អនុប្រធាន Fred និងជានាយកសិល្បៈ Valérie Samuel
បន្ថែមពីនេះ Jin ក៏បានចែករំលែកគំនិតរបស់គាត់ ក្នុងការក្លាយជាផ្នែកមួយនៃគ្រួសារ Fre ផងដែរថា “ខ្ញុំមានកិត្តិយស និងដឹងគុណយ៉ាងខ្លាំង ដែលបានក្លាយជាផ្នែកមួយនៃគ្រួសារ Fred ។ សូមទន្ទឹងរង់ចាំការខិតខំប្រឹងប្រែង នាពេលអនាគតដែលយើងនឹងនាំមកនូវភាពជាដៃគូ”។
ក្នុងនោះ អ្នកគាំទ្រស្ទើរមិនជឿថាគាត់ រវល់ប៉ុណ្ណាតាំងពីត្រឡប់មកពីយោធា មិនតែប៉ុណ្ណោះហ្វេនក៏បានគាំទ្រចំពោះតួនាទីថ្មីរបស់លោក ជាឯកអគ្គរដ្ឋទូត និងស្រឡាញ់សក់ខ្លីរបស់តារាប្រុសរូបនេះផងដែរ។ ម្យ៉ាងវិញទៀត គាត់ក៏ត្រូវបានគេប្រទះឃើញនៅថ្ងៃនេះ កំពុងថតវីដេអូ YouTube ដូចគ្នា។
ប្រភព៖ Koreaboo