ចេះតែមានហ្មង! មានពាក្យចចាមអារាមថា Rain មានក្លិនខ្លួនស្អុយ ធ្វើឲ្យ AMY ចេញមុខឆ្លើយបែបនេះ

Entertainments-LUMEN

ខណៈពេលដែលមិនមែនគ្រប់គ្នា ដឹងពីប្រភពដើមនៃពាក្យចចាមអារ៉ាមនេះ វាហាក់ដូចជាមានប្រភពដើមនៅឆ្នាំ 2019 នៅពេលដែលវាត្រូវបានគេរាយការណ៍ថា អតីតសមាជិក Sechs Kies Kang Sunghoon ត្រូវបានគេចោទប្រកាន់ថា បានបង្ហោះការអត្ថាធិប្បាយអាក្រក់អំពីតារាល្បីផ្សេងទៀត រួមទាំង Rain ផងដែរ។

ទោះបីជា Rain មានភាពល្បីល្បាញ និងជាពិសេសត្រូវបានគេស្គាល់ថាជា Idol របស់តារាជាច្រើនក៏ដោយ ប៉ុន្តែ Kang Sunghoon ត្រូវបានគេចោទប្រកាន់ថាបានហៅ Rain ថាមាន “ក្លិនស្អុយ” នៅក្នុងការបង្ហោះចុះឆ្នាំ2015 ដែលបាននិយាយថា ៖

“Rain ​​មាន​ក្លិន​មាត់អាក្រក់ណាស់​! គាត់មានភាពល្បីល្បាញក្នុងចំណោម អ្នកចម្រៀង ព្រោះគ្រប់​គ្នា​ដែល​ប្រើ​មីក្រូហ្វូន ​ដែល Rain ធ្លាប់ប្រើនោះនឹងដួល​សន្លប់ វាគួរឱ្យខ្លាចប៉ុណ្ណា”

មតិផ្សេងទៀតអំពី Rain ហាក់ដូចជាត្រូវបានបង្កើតឡើង ដោយសារតែការច្រណែននៃទំនាក់ទំនងរបស់ Rain និង Kim Tae Hee ខណៈដែលនាងមានប្រជាប្រិយភាព ក្នុងចំណោមបុរស។ យ៉ាងណាមិញ TikToker Amy Flamy (@amyflamy1 នៅលើ TikTok) បង្ហាញការភ្ញាក់ផ្អើលដល់អ្នកតាមដានរបស់នាង នៅពេលដែលនាងបានបង្ហោះវីដេអូរាំជាមួយ Rain ក្នុងបទចម្រៀងល្បីរបស់ Megan Thee Stallion ដែលមានចំណងជើងថា “Mamushi (feat. Yuki Chiba)” ។

វីដេអូនេះបានរីករាលដាលដោយមានអ្នកចូលមើល ជាច្រើនលានដង យ៉ាង​ណា​មិញ មាន​មតិ​មួយ​ចំនួន​បាន​សួរ Amy ថា​តើ Rain មាន​ក្លិន​អាក្រក់​ឬ​អត់? ភ្លាមៗ Amy បានចែករំលែកវីដេអូថ្មីមួយ ដែលនិយាយអំពីមតិទាំងនេះ។ ដោយនាងបានបង្ហាញការ​ភ្ញាក់ផ្អើល​ជាខ្លាំង ​ចំពោះ​ការលើកឡើង​បែបនេះ នាងបានពន្យល់ពីរបៀបដែលនាងសហការជាមួយគាត់ និងនិយាយថា ក្លិនរបស់ Rain គឺក្រអូបដូចជាទេវបុត្រ ឬព្រះរាជបុត្រចឹង។

ប្រភព៖ Koreaboo

បញ្ចេញមតិយោបល់

© 2020-2023 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ វចនា មេឌា។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីមែល ឬទូរស័ព្ទលេខ​ (+855) 095 429 933 ។ សូម​អរគុណ!

អត្ថបទ​ទាក់ទង