ចំណុចល្អមួយចំនួនដែលយើងអាចរៀនបាន ពី ភាពយន្ត Inside out 2 

Vachana-Website-Entertainments-LUMEN-Ad

បន្ទាប់ពីបានមើលរឿង Inside out 2 មានកន្លែងខ្លះសុទ្ធសឹងតែជាមេរៀន និង បង្រៀនយើងនូវចំណុចល្អៗជាច្រើន សម្រាប់អ្នកដែលទស្សនារឿងនេះហើយ ខាងក្រោមនេះជាចំនុចមួយចំនួនដែល Inside out 2 បានបង្រៀនយើងថា​ : 

មនុស្សម្នាក់ៗសុទ្ធតែមានអារម្មណ៍ច្រើនប្រភេទនៅក្នុងខ្លួន មិនថាសប្បាយចិត្ត កើតទុក្ខ ហត់នឿយ ឬ ខឹងឡើយ និង អារម្មណ៍អ្វីផ្សេងឡើយ សុទ្ធតែមានទាំងអស់ គ្រាន់តែពេលខ្លះពួកគេមិនបញ្ចេញឲ្យអ្នកឃើញតែប៉ុណ្ណោះ។

ដូច្នេះហើយ  កុំព្យាយាមវាយតម្លៃនរណាម្នាក់ ដោយសារតែអារម្មណ៍ដែលពួកគេបញ្ចេញឲ្យអ្នកឃើញព្រោះ អ្នកមិនអាចកាត់ក្តីថាគេជានរណាម្នាក់ ជាមនុស្សប្រភេទណា ដោយផ្អែកលើអារម្មណ៍មួយផ្នែកតូចនោះទេ។

ចុងក្រោយ យើងមិនអាចបង្ហាញអារម្មណ៍ដែលមានទាំងអស់ទៅកាន់មនុស្សជុំវិញខ្លួនយើងឡើយ ព្រោះមិនមែនមនុស្សគ្រប់គ្នាសុទ្ធតែអាចយល់ពីអារម្មណ៍ដែលយើងមានឡើយ។

មួយវិញទៀត មិនថាអ្នកស្ថិតក្នុងអារម្មណ៍បែបណា ត្រូវដឹងថាអាម្មណ៍មួយណាដែលត្រឹមត្រូវសម្រាប់បង្ហាញចំពោះមនុស្សជុំវិញខ្លួន ព្រោះអារម្មណ៍ខ្លះមិនអាចសូម្បីតែនិយាយ។

ចំណុចដែលយើងអាចស្វែងយល់បន្ថែមបាននោះគឺ រៀនគ្រប់គ្រងអារម្មណ៍ រៀនទទួលយកគ្រប់បញ្ហាដែលកើតមានឡើង និង រៀនស្វែងរកដំណោះស្រាយដោយមិនយកអារម្មណ៍ដាក់មុខ។

អត្ថបទដោយ ៖ Sovannphalika

បញ្ចេញមតិយោបល់

© 2020-2023 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ វចនា មេឌា។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីមែល ឬទូរស័ព្ទលេខ​ (+855) 095 429 933 ។ សូម​អរគុណ!

អត្ថបទ​ទាក់ទង