ជួយគ្នា! ដើម្បីស្នាមញញឹមរបស់សត្វចិញ្ចឹមជាទីស្រឡាញ់

News-&-Entertainment-

មិនថាអ្នកដែលមានសត្វចិញ្ចឹម ឬអ្នកមិនមាន អត្ថបទនេះគឺសម្រាប់អ្នកមានចិត្តស្រឡាញ់សត្វទាំងអស់ ព្រោះនេះជាឱកាសសម្រាប់អ្នកស្រឡាញ់សត្វទាំងអស់ ហើយបំណងចង់ជួយទៅដល់សហគមន៍សត្វចិញ្ចឹមដែលត្រូវត្រូវគេបោះបង់ចោល ដោយអ្នកទាំងអស់គ្នាអាចធ្វើការបរិច្ចាគបាន។

ថ្មីៗនេះ PLENG CHAN Coffee and Eatery បានបង្កើតកម្មវិធីមួយដែលមានឈ្មោះថា «ជួយគ្នា» ដែលក្នុងនោះការរៃអង្គាស ក្នុងការបរិច្ចាគចូលរួមជួយសង្រ្គោះដល់សត្វចិញ្ចឹម ដែលត្រូវបានគេបោះបង់ចោល គ្មានទីពឹងទីលំនៅ ហើយកំពុងត្រូវការចំនីអាហារ និងការមើលថែទាំ។

ដែលអ្នកអាចសូមចូលរួមបរិច្ចាគទាំងអស់គ្នា PLENG CHAN ដើម្បីជួយសត្វចិញ្ចឹមទាំងអស់នោះមាន ស្នាមញញឹមឡើងវិញ ហើយសម្រាប់ថវិកានេះ PLENG CHAN នឹងយកទៅទិញជាចំណីសត្វ អង្ករ និងរបស់របរប្រើប្រាស់ប្រចាំថ្ងៃជាដើម។

គួរបញ្ជាក់ផងដែរថា ថវិកាទាំងអស់ដែលនៅសល់នឹងធ្វើការបរិច្ចាគទៅកាន់ Paw Family Cambodia។ ចំណែកកម្មវិធីនេះ នឹងចាប់ផ្ដើមពីផ្សាយដំណឹង រហូតដល់ថ្ងៃទី30 កញ្ញា ២០២៣។

រៀបចំដោយ PLENG CHAN Coffee and Eatery និង Paw Family Cambodia ។

សម្រាប់ការចូលរួម បងប្អូនទាំងអស់គ្នាអាច ៖

_ បរិច្ចាគតាមរយៈ ABA QR Code

_ បរិច្ចាគផ្ទាល់នៅតាមហាងកាហ្វេ PLENG CHAN Coffee and Eatery

បញ្ចេញមតិយោបល់

© 2020-2023 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ វចនា មេឌា។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីមែល ឬទូរស័ព្ទលេខ​ (+855) 095 429 933 ។ សូម​អរគុណ!

អត្ថបទ​ទាក់ទង