ឈុតដំណាងជាតិរបស់ Miss Universe Cambodia 2023 ពិតជាអស្ចារ្យខ្លាំងណាស់!

News-&-Entertainment-

ថ្មីៗនេះ Miss Universe Cambodia 2023 ចន សុទីម៉ា បានគ្រងឈុតតំណាងជាតិ «ព្រះមេគង្គា» យ៉ាងស្រស់ស្អាតបង្អួតភ្នែកទស្សនិជនជាច្រើន ។

ក្នុងនោះឈុត «ព្រះមេគង្គា» នេះជាឈុតដែលឧទ្ទិសដល់ទន្លេមេគង្គ ដែលហូរមកពីទីបេកាត់ប្រទេសចិន មីយ៉ាន់ម៉ា ថៃ ឡាវ កម្ពុជា និងវៀតណាម។ ដោយដកស្រង់គំនិតពីទេវកថា ចម្លា​ក់បុរាណ និងបរិស្ថាន ឈុតនេះរំលេចនូវគ្រឿងអលង្ការនានាដែលច្នៃចេញពីរចនាបទសិល្បៈសម័យអង្គរ។

ឈុត «ព្រះមេគង្គា» បង្ហាញនិងលើកតម្កើងធនធានដ៏សម្បូណ៌បែបនៃទឹកដីវប្បធម៌កម្ពុជា ដោយធ្វើការប្រើប្រាស់ត្បូងធម្មជាតិ​និងសំពត់ចរបាប់សូត្រត្បាញដោយដៃខ្មែរ។

ឈុតតំណាងជាតិ «ព្រះមេគង្គា» ដ៏ស្រស់ថ្លានិងវិសេសនេះជានិម្មិតរូបនៃលំហូរនៃសុខសិរីសួស្តីជ័យ តំណាងលំហូរនៃសន្តិភាព មិត្តភាព និងការរីកចម្រើននៃយុគសម័យថ្មី ផងដែរ។

ប្រភព៖ John Sotima

បញ្ចេញមតិយោបល់

© 2020-2023 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ វចនា មេឌា។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីមែល ឬទូរស័ព្ទលេខ​ (+855) 095 429 933 ។ សូម​អរគុណ!

អត្ថបទ​ទាក់ទង