ញ៉ាក់ណាស់! ទស្សនាវដ្ដី GQ បញ្ចេញរូបភាព Cha Eun Woo ថ្មី ពិតជាស្រស់សង្ហាអស់ទាស់

Entertainments-LUMEN

ទស្សនាវដ្ដី ‘GQ Korea’ បានចេញផ្សាយរូបភាព សម្រាប់ខែសីហាខាងមុខនេះ ដែលមានលក្ខណៈពិសេសរបស់ Cha Eun Woo ដោយសហការជាមួយម៉ាកយីហោប្រណីត ដ៏ល្បីល្បាញ Saint Laurent ។

នៅថ្ងៃទី 16 ខែកក្កដា កន្លងទៅនេះ GQ Korea បានចេញផ្សាយគម្រប 3 សម្រាប់ការបោះពុម្ពខែសីហា។ Cha Eun Woo ត្រូវបានគេស្គាល់ដោយសារ រូបរាងដ៏ស្រស់សង្ហានិងល្អឥតខ្ចោះ ព្រមទាំងបុគ្គលិកលក្ខណៈដ៏គួរឱ្យទាក់ទាញរបស់គាត់ ដែលបង្កប់នូវភាពឆើតឆាយដ៏ទំនើបរបស់ Saint Laurent ដោយមិនបាច់ប្រឹងប្រែង។

ជាពិសេស Cha Eun Woo បានឆក់យកបេះដូងអ្នកគាំទ្រ ជាមួយនឹងឈុតដែលលោកស្លៀក និងវ៉ែនតាដ៏រលោងរបស់គាត់។ អ្នក​និយម​លេង​អ៊ីនធើណែត​កូរ៉េ​ បាន​ជក់​ចិត្ត​នឹង​ភាព​ស្រស់​ស្អាត​របស់ Cha Eun Woo ហើយ​បាន​បញ្ចេញ​មតិសរសើរលោកគ្រប់ៗគ្នា។

ប្រភព៖ Allkpop

បញ្ចេញមតិយោបល់

© 2020-2023 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ វចនា មេឌា។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីមែល ឬទូរស័ព្ទលេខ​ (+855) 095 429 933 ។ សូម​អរគុណ!

អត្ថបទ​ទាក់ទង