កាលពីថ្ងៃទី 16 និង 17 ខែកញ្ញា កន្លងទៅ BLACKPINK បានធ្វើការប្រគុំតន្ត្រីចុងក្រោយ នៃដំណើរប្រគំតន្ត្រីទេសចរណ៍ BORN PINK របស់ពួកគេ ដែលត្រូវបានប្រារព្ធឡើងនៅទីក្រុងសេអ៊ូល ជាការកត់សម្គាល់ការវិលត្រឡប់របស់ក្រុមនេះ ទៅកាន់ប្រទេសកូរ៉េ បន្ទាប់ពីដំណើរទេសចរណ៍ ដ៏ជោគជ័យដែលមានរយៈពេលជិតមួយឆ្នាំ ។

ក្នុងនោះ សមាជិកទាំងអស់ បានបង្ហាញពីការសម្តែងដ៏អស្ចារ្យ ដែលពោរពេញទៅដោយអារម្មណ៍ជាច្រើន ចាប់តាំងពីពេលដែលពួកគេបានឡើងឆាក នៃ Gocheok Sky Dome ដ៏ល្បីល្បាញ ។
លើសពីនេះ បន្ទាប់ពីបញ្ចប់ការប្រគុំតន្ត្រី រូបថតរបស់ Rosé ដែលថតដោយអ្នកគាំទ្ររបស់នាង ត្រូវបានបង្ហោះភ្លាមៗ នៅលើបណ្តាញសង្គម ហើយត្រូវបានចែកចាយយ៉ាងទូលំទូលាយ នៅក្នុងសហគមន៍អនឡាញរបស់កូរ៉េ ដែលបង្ហាញពីសម្រស់ដ៏ស្រស់ស្អាត និងវត្តមានរបស់តារាស្រីរូបនេះ ខណៈដែលនាងសម្តែងបទចម្រៀងទោល មានចំណងជើងថា Gone និង On the Ground ។

រូបរាងដ៏ទាក់ទាញរបស់ Rosé ពេលស្លៀកឈុតសខ្មៅ បញ្ចេញភាពឆើតឆាយ បង្ហាញស្មាដ៏ស្រស់ស្អាត និងរាងស្លីម បន្ថែមលើសក់ពណ៌ទង់ដែងរបស់នាង បានធ្វើឲ្យអ្នកនិយមលេងអ៊ីនធើណែត នាំគ្នាបង្ហាញការកោតសរសើរដល់តារាស្រីរូបនេះជាច្រើន ។

ប្រភព៖ Allkpop