យោងតាមរបាយការណ៍ផ្តាច់មុខពី Sports Seoul បានឲ្យដឹងថា Lee Sang Yeob នឹងរៀបការ នៅខែមីនា ឆ្នាំ 2024 ជាមួយអ្នកដែលមិនមែនជាតារានិងក្មេងជាងលោក ក្នុងនោះកូនក្រមុំ ត្រូវបានគេដឹងថាមានរូបសម្រស់ស្អាតខ្លាំង ដែលលោកបានរក្សាទំនាក់ទំនងរបស់លោក ជាការសម្ងាត ដោយគិតពីភាពឯកជនរបស់នាង។

គួររំលឹកផងដែរថា Lee Sang Yeob បានបង្ហាញខ្លួនដំបូង ក្នុងឆ្នាំ 2007 ប៉ុន្តែទទួលបានប្រជាប្រិយភាព តាមរយៈK-Dramas The Innocent Man, While You Were Sleeping និង Once Again ដោយតារាប្រុសរូបនេះ ក៏ទទួលបានការចាប់អារម្មណ៍ជាច្រើន សម្រាប់ការបង្ហាញខ្លួនក្នុងកម្មវិធីជាច្រើនរបស់លោក ដូចជានៅលើ Running Man ឬ Sixth Sense ជាដើម។

មិនតែប៉ុណ្ណោះ ទីភ្នាក់ងាររបស់លោកគឺ UNGBIN ENS ក៏បានបញ្ជាក់ពីរបាយការណ៍ របស់ Sports Seoul ផងដែរថា “Lee Sang Yeop កំពុងរៀបចំពិធីរៀបការ ជាមួយកូនក្រមុំមិនមែនជាតារា ក្នុងខែមីនា ខាងមុខ”។
ប្រភព៖ Koreaboo