តារា Kpop ទាំង ៥ ដែលលុបការបង្ហោះរបស់ខ្លួន ក្រោយវាបង្កឲ្យមានចម្រូងចម្រាស

News-&-Entertainment-

ជាការពិតដែលមានឃ្លាមួយ ត្រូវបានគេនិយាយនៅទូទាំងពិភពលោក ថា “អ៊ីនធើណែតគឺជារៀងរហូត” មានន័យថា អ្វីៗដែលបានបង្ហោះ និងចែករំលែកតាមអ៊ីនធើណែត គឺទំនងជានឹងមិនរលាយបាត់នោះទេ សូម្បីតែនៅពេលដែលវាត្រូវបានលុបក៏ដោយ។

នេះ​ជា​ការ​ពិត​សម្រាប់​តារា K-Pop ផង​ដែរ ខណៈ​ដែល​មនុស្ស​មួយ​ចំនួន ​បាន​ចែក​រំលែក​អ្វីដែលពួកគេ​បាន​លុប​វា ហើយ​នៅ​តែ​បង្ក​ឱ្យ​មាន​ភាព​ចម្រូង​ចម្រាស ឬ​ការ​ពិភាក្សា​ដ៏​ក្ដៅ​គគុក​ក្នុង​ចំណោម​អ្នក​គាំទ្រ ខាង​ក្រោម​នេះ​គឺ​ជា​តារា​ចំនួន ៥ ដែល​ការ​បង្ហោះ​របស់​ពួកគេ ​នៅ​តែ​បង្ក​ភាព​ចម្រូងចម្រាស ​ទោះបី​ត្រូវ​បាន​លុប​ចេញ​ក៏​ដោយ។

១. Jeon Somi

Jeon Somi បានឆ្លើយតបទៅនឹង tweet របស់អ្នកគាំទ្រ ដែលធ្វើត្រាប់តាម Trend ដែល OP នឹងរាយបញ្ជីក្រុមសិល្បករដែលពួកគេមិនចូលចិត្ត ហើយរួមបញ្ចូលនូវអ្វីដែលពួកគេបានធ្វើ ក្នុងនោះ Tweet បានសរសេរពាក្យមិនល្អដាក់ឈ្មោះសិល្បករ YG Entertainment ជាច្រើន តែ​បាន​សរសើរ Somi ហើយភ្លាមៗ Somi បានចូលទៅឆ្លើយតបថា “យេស ពួកគេចូលចិត្តខ្ញុំ”។ ក្រោយការឆ្លើយតប អ្នក​ខ្លះ​យល់​ថា Tweet នេះ​គឺ​ជា​ការ​លេង​សើច​បែប​កំប្លែង ខណៈ​អ្នក​ខ្លះ​ទៀត​យក​វា​ជា​សញ្ញា​នៃ​ការ​មិន​គោរព ​ចំពោះ​សិល្បករ​ផ្សេង​ទៀត​ដែល​បាន​លើក​ឡើង។

២. Soul សមាជិកក្រុម P1Harmony

ខណៈពេលដែលកំពុងលេងជាមួយនឹង trend រូបថត AI នាពេលថ្មីៗនេះ Soul បានចែករំលែករូបថតដែលបានកែសម្រួល AI ជាបន្តបន្ទាប់នៅលើ X មុនពេលលុបការបង្ហោះមួយចោល ដែលរូបថត​មួយ​សន្លឹក​បង្ហាញ​ពី​ ​ Soul ​ពាក់​ durag ដែលជាក្រណាត់របស់ជនជាតិស្បែក​ខ្មៅ។

៣. Taeyong សមាជិកក្រុម NCT

Taeyong សមាជិក NCT បាន​ចែករំលែក​វីដេអូ​មួយ ​ដោយ​ប្រើសម្លេងដែល​បាន​កែ​សម្រួល​របស់ Chaewon សមាជិក​ក្រុម LE SSERAFIM កំឡុងពេលដែលនាងនិយាយខុស នៅ​ក្នុង​ការ​ប្រគំតន្ត្រី​​របស់​នាង។ ក្រោយមកទោះជាតារាប្រុសនេះលុបចោល ឬក៏លោកមិនមែនជាមនុស្សដំបូងដែលប្រើសម្លេងនេះក៏ដោយ ក៏មនុស្សជាច្រើនយល់ថាវាទង្វើមិនគួរឲ្យគោរព ហើយថាលោកកំពុង ចំអកឱ្យនាង ជាដើម។

៤. Chaeyoung ក្រុម TWICE

កំឡុងពេលក្រុម TWICE នៅសហរដ្ឋអាមេរិកកាលពីដើមឆ្នាំនេះ Chaeyoung បានបង្ហោះរូបថតជាច្រើនសន្លឹករបស់នាង ដែលពាក់អាវយឺតដែលមានរូប swastika នៅលើវា ហើយដោយសារតែរូបភាពរបស់ swastika ជានិមិត្តសញ្ញាស្អប់ ដែលវាធ្វើឲ្យមានប្រតិកម្មយ៉ាងខ្លាំងមុន និងក្រោយពេលដែលនាងបានលុបរូបថតនោះ ក្រោយមក Chaeyoung ក៏បានសុំទោសចំពោះការពាក់អាវនោះផងដែរ។

៥. RM សមាជិកក្រុម BTS

នៅចុងខែវិច្ឆិកា ឆ្នាំ ២០២៣ RM របស់ BTS បានបង្ហោះរូបថតខ្លួនឯង កំពុងជក់បារីនៅលើ Instagram របស់លោក ហើយទោះជារូបថត​នេះ​មិន​បាន​រក្សា​ទុកយូរ ក្រោយត្រូវបានលុបវិញភ្លាមៗក៏ដោយ ប៉ុន្តែ​អ្នក​គាំទ្រ​នៅ​តែ​ចាប់​អារម្មណ៍ ដូច​ជា​នឹង​តារា​រូបណា​ដែល​ត្រូវ​បាន​គេ​រក​ឃើញ​ថា​ជក់​បារី អ្នក​និយម​លេង​អ៊ីនធើណែត​មាន​អារម្មណ៍​ច្របូក​ច្របល់ ទោះ​ជា RM ជា​មនុស្ស​ពេញ​វ័យ​ក៏​ដោយ។

ប្រភព៖ Koreaboo

បញ្ចេញមតិយោបល់

© 2020-2023 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ វចនា មេឌា។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីមែល ឬទូរស័ព្ទលេខ​ (+855) 095 429 933 ។ សូម​អរគុណ!

អត្ថបទ​ទាក់ទង