បើអ្នកជាហ្វេនរបស់តារាកូរ៉េ មិនថាតារាចម្រៀង ឬតារាសម្តែង ប្រាកដជាដឹងច្បាស់ហើយថា ជារៀងរាល់ថ្ងៃទី 1 ខែមករា បានក្លាយជាប្រពៃណីមួយ នៅពេលដែល Dispatch បើកបង្ហាញការបើកគូស្នេហ៍ ប្រចាំឆ្នាំរបស់ពួកគេ។

អ្វីដែលពិសេសនោះគឺ Dispatch មិនមែនត្រឹមតែបង្ហាញតែឈ្នោះរបស់គូរស្នេហ៍ប៉ុណ្ណោះទេ តែពួកគេក៏បានចងក្រងយ៉ាងល្អិតល្អន់ មិនត្រឹមតែភស្តុតាងរូបថតប៉ុណ្ណោះទេ ថែមទាំងមានព័ត៌មានលម្អិតគួរឱ្យទាក់ទាញ ដែលធ្វើឲ្យហ្វេនៗគ្មានការសង្ស័យនោះទេថា នេះជាព័ត៌មានមិនពិត ជាក់ស្តែងដូចគូរស្នេហ៍របស់ Hyun Bin និង Son Ye Jin ដែលត្រូវបង្ហាញនៅចុងឆ្នាំ 2021 ជាដើម។

ជាមួយគ្នានេះ នៅចុងឆ្នាំ 2023 ដែលនឹងឆ្លងចូលឆ្នាំថ្មីខាងមុខនេះ អ្នកនិយមលេងអ៊ីនធើណែតកូរ៉េ ក៏ដូចជាហ្វេនៗទូទាំងពិភពលោក កំពុងតែទទឹងរងចាំ ក៏ដូចជាមានការងឿងឆ្ងល់ម្តងទៀតថា តើគូស្នេហ៍តារាមួយណានឹងត្រូវបានបង្ហាញនៅឆ្នាំ 2024។

ខណៈដែលគូរស្នេហ៍ថ្មីខាងមុខ កំពុងតែមានពាក្យចចាមអារ៉ាមថា គឺជាសមាជិកនៃក្រុមតារាស្រី Girls ជំនាន់ទី 4 ជាមួយនឹងតារាប្រុសជំនាន់ទី 2 ។
