ជាការពិត ការសម្តែងរបស់ Lisa ក្រុម BLACKPINK នៅក្លឹប Crazy Horse នៅតែជាប្រធានបទដ៏ក្តៅគគុក អស់រយៈពេលជាយូរមកហើយ ហើយការសម្រេចចិត្តដ៏ក្លាហានរបស់ Lisa គឺពិតជាទទួលបានការរិះគន់ជាច្រើន ព្រោះវាអាចមានឥទ្ធិពលអវិជ្ជមាន ដល់អ្នកគាំទ្រវ័យក្មេង។

មិនត្រឹមតែប៉ុណ្ណោះ តារាជាច្រើនដែលគាំទ្រនៅរាំនៅទីនោះ ដូចជាសមាជិក BLACKPINK Truong Gia Nghe និង Angelababy ក៏រងផលប៉ះពាល់មិនស្ទើផងដែរ។
កាលពីថ្ងៃទី 1 ខែវិច្ឆិកា គណនីផ្លូវការរបស់ Lisa ក៏ដូចជាគណនីអ្នកគាំទ្រធំនៅប្រទេសចិន របស់នាងក្មេង ស្រាប់តែនៅលើ Weibo ក្រោយរដ្ឋាភិបាលបានបិទគណនីទាំងនេះ ព្រមទាំងហាមមិនឲ្យ Lisa ក៏ដូចជាBLACKPINK មិនឲ្យទៅផ្សព្វផ្សាយនៅប្រទេសទៀត ក្រោយពីតារាស្រីរូបនេះទៅរាំនៅ Crazy Horse។


ទាក់ទងជាមួយនឹងរឿងនឹះ Lisa អាចប្រឈមមុខនឹងហានិភ័យ នៃការបាត់បង់អ្នកគាំទ្រមួយចំនួនធំ ក្រោយពេលដែលអ្នកគាំទ្របស់ Lisa នៅក្នុងប្រទេសនេះ មានរាប់ពាន់លាននាក់ដែលបានជួយ Lisa ក្លាយជាសមាជិកលក់អាល់ប៊ុមដាច់ជាងគេបំផុត របស់ BLACKPINK មិនតែប៉ុណ្ណោះអ្នកគាំទ្រទាំងនេះ ក៏ធ្លាប់ចំណាយប្រាក់រាប់ពាន់លានដុង ដើម្បីរៀបចំកាដូដ៏ប្រណិត និងគម្រោងអបអរសាទរនាងផងដែរ។

ដូច្នេះ បច្ចុប្បន្នអនាគតរបស់ Lisa គឺអាចនឹងបាត់បង់ទីផ្សារដ៏ធំមួយ នៅក្នុងប្រទេសចិន ដែលអាចប៉ះពាល់ដល់អាជីពរបស់នាងយ៉ាងខ្លាំង។
ប្រភព៖ kenh14