ត្រៀមៗ! តារាប្រុស Song Joong Ki និង Chun Woo Hee បញ្ជាក់​ថា​នឹង​សម្ដែង​រួមគ្នាក្នុង​រឿង​ភាគ​ថ្មីខាងមុខ

Vachana-.Website-Entertainments-LUMEN-Ad

នៅថ្ងៃទី 21 ខែសីហា ផលិតកម្ម HighZium Studio បានប្រកាសថា Song Joong Ki និង Chun Woo Hee នឹងចាប់ដៃគ្នាសម្តែងជាតួឯកក្នុងរឿង “MY YOUTH” ដែលជារឿងមនោសញ្ចេតនាថ្មីមួយ។

លើសពីនេះ រឿង“My YOUTH” ជារឿងមនោសញ្ចេតនាដែលបានលាតត្រដាងអំពីតួអង្គទាំងពីរ ធ្លាប់គាំទ្រគ្នាទៅវិញទៅមកក្នុងគ្រាលំបាកបំផុត ( darkest times )នៃជីវិតរបស់ពួកគេ ក្រោយមកក៏បានជួបជុំគ្នាឡើងវិញបន្ទាប់ពីជាង 10 ឆ្នាំ ហើយចាប់ផ្តើមបង្កើតពេលវេលាដ៏ស្រស់ស្អាតថ្មីជាមួយគ្នាតែម្តង។

ទន្ទឹមនឹងនេះ Song Joong Ki ដើរតួជា Sunwoo Hae ជាអ្នកនិពន្ធប្រលោមលោក និងជាអ្នកលក់ផ្កា ។ រីឯ Chun Woo Hee ដើរតួជា Sung Je Yeon ដែលជាអ្នកដឹកនាំក្រុមនៅ Feel Entertainment ដែលត្រូវបានជំរុញដោយការស្វែងរកភាពជោគជ័យតែមួយគត់។

ប្រភព ៖ Soompi

បញ្ចេញមតិយោបល់

© 2020-2023 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ វចនា មេឌា។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីមែល ឬទូរស័ព្ទលេខ​ (+855) 095 429 933 ។ សូម​អរគុណ!

អត្ថបទ​ទាក់ទង