ត្រៀមៗ រឿង K-drama ថ្មីរបស់ Jung So-Min និង Jung Hae-In ចាក់បញ្ចាំឆាប់ៗនេះហើយ

Entertainments-LUMEN

ត្រៀមៗ រឿង K-drama ថ្មីរបស់ Jung So-Min ដែលមានចំណងជើងថា Love Next Door បានប្រកាសកាលបរិច្ឆេទចេញផ្សាយ នៅលើកញ្ចក់ទូរទស្សន៍ tvN ហើយ។

រឿងដែលសម្តែងដោយ Jung Hae-In ជាតួឯកប្រុស និង Jung So-Min ជាតួឯកស្រី គ្រោងនឹងចាក់បញ្ចាំងនៅថ្ងៃសៅរ៍ ទី 17 ខែសីហា ឆ្នាំ 2024 នៅលើទូរទស្សន៍ tvN ។ មិនតែប៉ុណ្ណោះ រូបថតពីវគ្គដែលតួជួបគ្នាអានស្គ្រីប ដែលមានវត្តមានក្រុមសម្តែងក៏ត្រូវបានបង្ហោះផងដែរ។

គួររំលឹកផងដែរថា ស៊េរីនេះគឺជាស្នាដៃមួយ ដែលត្រូវបានគេទន្ទឹងរង់ចាំបំផុតប្រចាំឆ្នាំ ដោយអ្នកទស្សនារំភើបចិត្តចំពោះគូស្នេហ៍ K-drama ថ្មី និងរឿងស្នេហារបស់ពួកគេ។

បញ្ចេញមតិយោបល់

© 2020-2023 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ វចនា មេឌា។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីមែល ឬទូរស័ព្ទលេខ​ (+855) 095 429 933 ។ សូម​អរគុណ!

អត្ថបទ​ទាក់ទង