ប្រសិនបើអ្នកធ្លាប់មើលរឿងមួយរបស់ Gong Yoo ឬ K-Dramas អ្នកនឹងដឹងថា វាមិនអាចទៅរួចទេដែលគ្មាននរណាម្នាក់ចាប់អារម្មណ៍លើតារាប្រុសរូបនេះ តែទោះបីជាលោកបានឆក់យកបេះដូងមនុស្សជាច្រើនក៏ដោយ ក៏ Gong Yoo គិតថា ខ្លួនមិនមែនជាប្រភេទមនុស្សប្រុស ដែលនៅក្នុងដួងមនុស្សស្រីនោះទេ។

កាលពីខែវិច្ឆិកា ឆ្នាំ 2020 Gong Yoo បានបង្ហាញខ្លួនក្នុងកម្មវិធី You Quiz on the Block និងបានពណ៌នាថាខ្លួនគាត់ខ្មាស់អៀន ហើយនិយាយថាខ្លួនមិនមែនជាមនុស្សប្រុសបែបម៉ឺងម៉ាត់ទេ ហើយអ្នកគាំទ្រមួយចំនួន ប្រហែលជាខ្លួនម៉ឺងម៉ាត់ដោយផ្អែកលើចរឹតតួអង្គដែលលោកបានសម្តែង។

Gong Yoo ក៏បាននិយាយដែរថា នៅក្នុងចិត្តរបស់អ្នកគាំទ្រ គាត់គឺជាបុរសផ្អែមល្ហែម យកចិត្តទុកដាក់ និងរ៉ូមែនទិកក៏មិនត្រឹមត្រូវទាំងស្រុងដែរ ដោយតារាប្រុសរូបនេះបាននិយាយថា

Gong Yoo ៖ “មនុស្សជាច្រើនប្រហែលជាគិតថា ខ្ញុំជាមនុស្សទាក់ទាញ មានមន្តស្នេហ៍ និងម៉ឺងម៉ាត់ តែពួកគេគិតបែបនេះក៏ព្រោះតែអ្វីដែលពួកគេឃើញ គឺគ្រាន់តែជាចរឹកតួរអង្គដែលខ្ញុំសម្តែងប៉ុណ្ណោះ ការពិតខ្ញុំមិនដូចតួរអង្គទាំងនោះទេ ខ្ញុំពូកែអៀន មិនពូកែនិយាយ ឬបង្ហាញកាយវិការនោះទេ ចឹងហើយបានជាខ្ញុំគិតថា ខ្ញុំមិនមែនជាប្រភេទមនុស្សប្រុសដែលមនុស្សស្រីចូលចិត្តនោះទេ បើសិនជាខ្ញុំមានមិត្តស្រី ហើយនាងសួរខ្ញុំថា ខ្ញុំស្រឡាញ់នាងទេ? នោះខ្ញុំនឹងអៀន មិនហ៊ានមើលមុខនាង ហើយឆ្លើយទាំងរអាករអួលថា ខ្ញុំស្រឡាញ់នាង!”

យ៉ាងណាមិញ បន្ទាប់ពីស្តាប់ និងដឹងចរឹកពិតរបស់តារាប្រុសជើងចាស់រូបនេះរួច ធ្វើឲ្យនារីៗកាន់តែច្រើន ចាប់អារម្មណ៍នឹងរូបលោកកាន់តែខ្លាំងឡើង។
ប្រភព៖ Koreaboo